ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាម៉ាហាសុីរួសពន្លះជាមួយហុងដាឌ្រីមសេ១២៥ស្លាប់ម្នាក់នៅនឹងកន្លែង រងបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិង២នាក់ទៀតបានរងរបួសធ្ងន់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែឆ្នូ ២០២១ នៅលើផ្លូវលេខ១២៩E ក្នុងភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត តាកែវ    សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់នេះបង្កឡើងរវាងម៉ូតូមួយគ្រឿងម៉ាកស៊ីរូស ពណ៌ខ្មៅ គ្មានស្លាកលេខបើកបរពីទិសខាងកើតមកលិចដោយឈ្មោះ ង៉ែត ញ៉ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ នៅភូមិកែវកាំភ្លើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ រងរបួសចំលើចិញ្ចើមស្តាំ និងជើងស្តាំ រីឯអ្នករួមដំណើរជាប្រពន្ធឈ្មោះ ឃួន ខាំ អាយុ៤៣ឆ្នាំ មានទីនៅជាមួយគ្នា រងរបួសធ្ងន់ អ្នកទាំងពីរត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តតាកែវ ។ ចំណែកភាគីម្ខាងទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥  ពាក់ស្លាកលេខ តាកែវ១K-០៣១១ ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត បើកបរដោយឈ្មោះ ក្រោក ចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ  បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះធ្វើការវាស់វែង និងប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។  ចំណែកវត្ថុតាងម៉ូតូទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកោះអណ្តែត ៕

ដោយ៖ ស សម


ចែករំលែក៖