អណ្តាតភ្លើងបានឆាបឆេះក្នុងបរិវេណប្រមាណ៨០០គីឡូម៉ែត្រ ធ្វើឲ្យបន្ទប់បើកបរ ទីបញ្ជាការ នៃនាវាអមការពារ Provorny រងការខូចខាតយ៉ាងខ្លាំង បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់។
ក្រុមហ៊ុនផលិតនាវា USC របស់រុស្ស៊ីបានប្រកាសថា គ្រោះអគ្គិភ័យកើតឡើងនៅលើនាវា Provorny ស្ថិតនៅក្នុងគម្រោង ២០៣៨៥កំពុងតែផលិតនៅទីតាំង Severnaya Verfi ក្នុងទីក្រុង St Petersburg នាយប់ថ្ងៃទី១៧ខែធ្នូ (ពេលវេលានៅរុស្ស៊ី)។ ការឆាបឆេះនោះបណ្តាលឱ្យមនុស្ស៣នាក់រងរបួស។
អភិបាលក្រុង St.Petersburg លោក Alexander Beglov បានទៅកាន់ទីតាំងកើតហេតុបញ្ជាដោយផ្ទាល់ក្នុងការពន្លត់អគ្គិភ័យ ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតនាវានឹងបើកការស្រាវជ្រាវជាទ្រង់ទ្រាយធំទៅលើករណីឆាបឆេះខាងលើ។
នាវា Provorny គឺជាប្រភេទនាវាការពារ បំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ ត្រូវបានផលិតឡើងសម្រាប់កម្លាំងទាហានជើងទឹករុស្ស៊ី។ នេះជានាវាទីពីរក្នុងគម្រោង ២០៣៨៥ ដែលនឹងត្រូវប្រគល់ឱ្យទាហានជើងទឹកនៅក្នុងឆ្នាំ២០២២។ នាវានេះក៏ជាទីបញ្ជាការកម្លាំងចម្រុះនៅភាគឦសាននៃប្រទេសរុស្ស៊ី ៕ ដោយ៖ធីរីណា
ប្រភពរូបថត៖bnews.vn