ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំយុវជនគណបក្ស ប្រជាជនកម្ពុជានៅប្រទេសកាណាដាតាមប្រព័ន្ធវីដេអូ Zoom

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំកិច្ចប្រជុំ បូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា  តាមប្រព័ន្ធវីដេអូ Zoom Meeting។

នៅថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅប្រទេសកាណាដា  តាមប្រព័ន្ធវីដេអូ Zoom Meeting។

កិច្ចប្រជុំនេះមានការចូលរួមពីលោក រិន វីរៈ ជាប្រធាន និងលោក លោកស្រី  ជាអនុប្រធាន និងសមាជិកនៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស ប្រជាជនកម្ពុជានៅប្រទេសកាណាដា និងមានការចូលរួមពីលោក កែ សុវណ្ណ ជាប្រធាន និងលោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកាណាដា ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការសាខា និងអនុសាខាបក្សតាមបណ្តាខេត្ត និងទីក្រុងនៅប្រទេសកាណាដា និងលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកនៃក្រុមការងារយុវជននៅតាមបណ្តាខេត្ត និងទីក្រុ្ងងនៅប្រទេសកាណាដា សរុបចំនួន ២១៧រូប៕

ដោយ៖ សូរិយា


ចែករំលែក៖