ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលរាជធានីភ្នំពេញ ៖ មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ! ករណីប្លន់លោកស្រី​ អ៊ាន​ សៀវមុី​ !

ចែករំលែក៖

ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ : មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ! ករណីប្លន់លោកស្រី​ អ៊ាន​ សៀវមុី​ ។

នេះជាការបញ្ជាក់ពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ នៅយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

សូមបញ្ជាក់ថា : សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ ( មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ) ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានលើកឡើងថា, មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុុម​ បានចូលប្លន់ទ្រព្យសម្បត្តិ​ នៅផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ ដោយបានប្លន់យកលុយ​ និងគ្រឿងអលង្ការ​ សរុប​ ចំនួន​ ១០លានដុល្លារ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ​ និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ឱ្យបានជ្រាបថា​ នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វេីការសាកសួរ​ និងស្រាវជ្រាវឱ្យបានច្បាសលាស់លេីករណីនេះ​ ជាក់ស្តែងតាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា​ មិនមានការបាត់បង់លុយឡេីយ​ គឺបាត់តែខ្សែក​ ៣ខ្សែ​តែប៉ុណ្ណោះ​ ។

សូមអរគុណដល់សារព័ត៌មានទាំងឡាយតែងតែសហការបានយ៉ាងល្អក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ​ និងមានប្រភពច្បាស់លាស់ពីអ្នកនាំពាក្យ​ ហេីយក៏សូមសំណូមពរដល់សារព័ត៌មានមួយចំនួនសូមធ្វេីការស្រាវជ្រាវ​ ឱ្យបានច្បាស់លាស់ជាមុនសិន​ មុននឹងធ្វេីការចុះផ្សាយ​ ចៀសវាងធ្វេីឱ្យមានភាពច្របូកច្របល់​ ជាពិសេសបំប៉ោងសភាពការណ៍​ជាដេីម​ ។

ពេលនេះសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះ ៕

ដោយ៖ សិលា


ចែករំលែក៖