ភ្នំពេញ៖ លទ្ធផលចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ AFF Suzuki Cup 2020 វៀតណាម ៤-០ កម្ពុជា ថ្ងៃទី១៩/១២/២០២១ នៅវេលាម៉ោង ៧:៣០ ល្ងាច កីឡដ្ឋាន BISHAN តាមរយៈការ
ផ្សាយបន្តផ្ទាល់លើផេក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងផេក Smart Axiata ក្នុងពាក្យស្លោក “ទាំងអស់គ្នាដេីម្បីកម្ពុជា”។
សូមបញ្ជាក់ថា, ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួល ៣ពិន្ទុដំបូង ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki cup 2020 ពូលB បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ៣-០ នាល្ងាចថ្ងៃទី១៥ ខែធ្នូ នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមគោព្រៃកម្ពុជា ធ្វើសម្រេច២គ្រាប់ ក្នុងវគ្គទី១ ដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ម្នាក់ឯង នៅនាទី៣១ និងនាទី៤១ ខណៈ១គ្រាប់ទៀត រកបានដោយកីឡាករ សៀង ចន្ធា សមាជិកមកពីក្លិបបឹងកេតដូចគ្នា នៅនាទី៧៥។ ក្រៅពីការទាត់បញ្ចូលទីបានសម្រេចនេះ កម្ពុជាក៏មានឱកាសទាត់ចំគោលដៅជាច្រើនលើកផងដែរ។
នេះជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងចំណោម ៣ប្រកួតកន្លងមក ក្រោយចាញ់ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ សម្រាប់ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមការពារតំណែងជើងឯកវៀតណាម នាថ្ងៃទី១៩ ខែធ្នូ ។ រីឯឡាវ បានបញ្ចប់បេសកកម្មរបស់ខ្លួនហើយ ដោយមិនស្គាល់ឈ្នះ ឬស្មើម្ដងឡើយ ក្នុងចំណោម ៤ប្រកួត។
ទីបំផុត ! លទ្ធផលចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ AFF Suzuki Cup 2020 វៀតណាម ៤-០ កម្ពុជា ៕
ដោយ៖ សិលា