ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ៖ សប្តាហ៍នេះអត់មានសៅរ៍-អាទិត្យឈប់សម្រាកទេ ប៉ុន្តែយើងទាំងអស់គ្នាក៏មានមោទនភាពដែលបានសម្រេចការងារសំខាន់ៗច្រើន!

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា, សប្តាហ៍នេះអត់មានសៅរ៍-អាទិត្យឈប់សម្រាកទេ ប៉ុន្តែយើងទាំងអស់គ្នាក៏មានមោទនភាពដែលបានសម្រេចការងារសំខាន់ៗច្រើន!

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា, សប្តាហ៍នេះអត់មានសៅរ៍-អាទិត្យឈប់សម្រាកទេសម្រាប់មន្រ្តីពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគី ប៉ុន្តែយើងទាំងអស់គ្នាក៏មានមោទនភាពដែលបានសម្រេចការងារសំខាន់ៗច្រើន!

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាមួយ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា, រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-វៀតណាមបន្តរីកចម្រើន ទោះបីជាជួបបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកមួយចំនួនក្តី។ កម្ពុជាទន្ទឹងរង់ចាំដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលខាងមុខរបស់ លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម ក្នុងឱកាសប្រារព្ធខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងក៏ជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម៕

ដោយ៖សុខ ខេមរា


ចែករំលែក៖