ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូក្រោយខ្នងមិនដកសោចេញត្រូវជនសង្ស័យឡេីងជិះបម្រុងលួចយកតែត្រូវម្ចាស់ម៉ូតូក្របួចជាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូមកឈប់កន្លែងដូរលុយដោយមិនបានដកសោចេញទេ ភ្លាមៗនោះស្រាប់តែមានជនសង្ស័យម្នាក់ដេីរមកឃេីញឱកាសល្អក៏ឡេីងបញ្ឆេះប្រុងលួចយក តែមិនឆេះត្រូវជនរងគ្រោះជាម្ចាស់ម៉ូតូក្របួចជាប់ប្រគល់ជូនសមត្ថកិច្ច។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០២១​ នៅចំណុចផ្សារឯករាជ្យ២​ សង្កាត់ចោមចៅទី៣​  ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

ជនសង្ស័យឈ្មោះលី ផូ​ ភេទប្រុសអាយុ២៤​ឆ្នាំ​ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះស៊ុន​ លាបហេង​ ភេទប្រុសអាយុ២៧ឆ្នាំ​ ស្នាក់នៅភូមិព្រៃព្រីងត្បូង១ ខណ្ឌពោធិ៍សែនជ័យ​។ ម៉ូតូដែលជនសង្ស័យប្រុងលួចយកនោះម៉ាកឃ្លីក​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HS- 9747 ។ 

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូមកឈប់កន្លែងដូរលុយដែលជាកន្លែងកើតហេតុនេះ ខណៈគាត់កំពុងឈរបែរខ្នងដូរលុយដោយមិនបានដកកូនសោចេញពីម៉ូតូនោះទេ​ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ដេីរមកឃេីញឱកាសល្អក៏ឡេីងជិះម៉ូតូដើម្បីបញ្ឆេះតែមិនឆេះទេីបរូបគាត់បែរមកឃេីញទាន់ក៏ឃាត់ជាប់និងនាំយកទៅប្រគល់ជូនសមត្ថកិច្ចតែម្តង។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖