ព័ត៌មានទាន់ហេតុការណ៍៖

Man City នឹងផ្តល់ប្រាក់ឈ្នួលកាន់តែខ្ពស់ទៅ Bernardo Silva សម្រាប់ទម្រង់លេងដ៏ល្អប្រហែល Sterling និង De Bruyne

ចែករំលែក៖

ក្លិបមេឃខៀវ Manchester City ត្រៀមខ្លួនរួចជាស្រេចក្នុងការដំឡើងប្រាក់ឈ្នួលដល់កីឡាករ Bernardo Silva ដែលអាចក្លាយជាកីឡាករមានចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិបដើម្បីរក្សាគាត់នៅទឹកដី Etihad បន្តទៀត។

ប្រាក់ឈ្នួលរបស់កីឡាកររូបនេះស្ទើរតែទ្វេដងដល់ទៅប្រហែល៣០០,០០០ផោនក្នុងមួយសប្តាហ៍ ហើយ Bernardo នឹងចូលរួមជាមួយ Kevin De Bruyne និង Raheem Sterling ដែលជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ជាងគេនៅ Man City ។

Bernardo នៅសល់រយៈពេល៤ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់នៅក្លិប Man City។ លោក Pep Guardiola គ្រូបង្វឹករបស់ Man City បានសារភាពថា ទម្រង់លេងរបស់ខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្គាល់រូបនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលគាត់មិនអាចទម្លាក់ថ្លៃឈ្នួលបាន។

តារារូបនេះបាននិយាយទៅកាន់លោក Guardiola អំពីការចាកចេញកាលពីរដូវក្តៅមុន នៅពេលដែល Man City បានចុះហត្ថលេខាជាមួយកីឡាករ Jack Grealish ហើយគាត់ត្រូវបានគេរំពឹងថានឹងខកខានសម្រាប់ការបន្តកុងត្រាថ្មីលើតម្លៃ១០០លានផោន។ ប៉ុន្តែ Bernardo វ័យ២៧ឆ្នាំមិនត្រឹមតែបង្ហាញខ្លួនយ៉ាងល្អនោះទេ ថែមទាំងបានក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លិបរហូតមកដល់ពេលនេះ។

កីឡាករ Bernardo Silva បានស៊ុតបញ្ចូលទីបាន៧គ្រាប់នៅរដូវកាលនេះបើ​ទោះ​បីមិនបានស្វែងរកគ្រាប់បាល់ពេលប៉ះជាមួយក្រុម Newcastle កាលពីថ្ងៃអាទិត្យក៏ដោយ។

លោក Guardiola មានការអាណិតអាសូរចំពោះស្ថានភាពផ្ទាល់ខ្លួនរបស់ Bernardo ប៉ុន្តែ​គាត់​ក៏​ប្តេជ្ញា​ដូចគ្នា​ក្នុង​ការ​រក្សា​គាត់​ឱ្យ​នៅ​ក្លិបបន្តទៀត។ ឥឡូវនេះគេជឿថា Man City នឹងគាំទ្រការស្នាក់នៅរបស់កីឡាកររូបនេះជាមួយនឹងកិច្ចសន្យាថ្មីដែលអាចឲ្យគាត់នៅរហូតដល់ឆ្នាំ២០២៥ ៕

ដោយ៖ ភារៈ(រូបភាព ៖ The Sun)


ចែករំលែក៖