ខេត្តកំពង់ចាម ៖ នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះបេីកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារជំនាញ និងផ្សព្វផ្សាយការងារដែលត្រូវអនុវត្តចាំបាច់មួយចំនួន ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ។
សមាសភាពចូលរួម ៖ លោកស្នងការរងជាអនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ ពង្រឹងដឹកនាំអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ,លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល,នគរបាលចរាចរណ៍ផ្លូវគោក,ប្រឆាំងជួញដូរមនុស្ស, ប្រឆាំងគ្រឿងញៀន ,កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ,នាយការិយាល័យសន្តិសុខ លោក-លោកស្រីអធិការ-អធិការរង លោក-លោកស្រីនាយ នាយរងផ្នែក លោក-លោកស្រីនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ។
របៀបវារៈនៃកិច្ចប្រជុំបានលេីកឡេីងចំនួន៩ចំណុចដូចខាងក្រោមនេះ ៖
*១-បូកសរុបការងារប្រចាំឆ្នាំ អធិការរដ្ឋាននគរបាលស្រុកកំពង់សៀម *
*២-សមិទ្ធផលនៃការសាងសងប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មីចំនួន០៥ ក្នុងស្រុកកំពង់សៀម*
*៣-ពង្រឹងលេីការអនុវត្តនគោលនយោបាយភូមិឃុំមានសុវត្តិភាពឲ្យកាន់តែប្រសេីក្នុងភូមិសាស្រ្តស្រុកកំពង់សៀម*
*៤-ពង្រឹងនិងណែនាំបន្ថែមនូវនីតិវិធី នៃការអនុវត្តលេីការងារជំនាញ ការគ្រប់គ្រងឯកសារ និងលើការងារដ្ឋបាលទូទៅ ដល់គ្រប់ជំនាញ នៃអធិការដ្ឋាននគរបាលស្រុក*
*៥-ពង្រឹងលេីការអនុវត្តការងារជំនាញ តាមប៉ុស្តិ៍នគរបាលរដ្ឋបាល*
*៦-ពង្រឹងលេីការអនុវត្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក *
*៧- ត្រួតពិនិត្យ និងពន្លឿនលេីការងារអនុវត្តន៍យុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណ័សញ្ជាតិខែ្មរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន *
*៨-ត្រៀមរៀបចំវគ្គសិក្សាបន្ថែម ពង្រឹងលេីការអនុវត្តការងារជំនាញក្នុងឆ្នាំ២០២២ ខាងមុខនេះ*
*៩-ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ*
កិច្ចប្រជុំនាពេលនោះលោកឧត្តមសេនីយ៍ទោ ឯម កុសល បានតម្រូវ អោយមន្ត្រីជំនាញផ្នែកនាំយកសម្ភារ:ដែលត្រូវបម្រេីឲ្យការអនុវត្តការងារប្រចាំថ្ងៃរបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដូចជា៖ ម៉ូតូ YAMAHA Exciter 150Cc ចំនួន ០២គ្រឿ ,អាវទុសៀ ១៥អាវ ,អំពូលភ្លើងអំពិលអំពែក ១៥ គ្រឿង ខ្សែក្រវ៉ាត់សាន់តារ៉ុង ១៥ខ្សែ ប្រគល់ដល់អធិការស្រុកកំពង់សៀម សំរាប់ប្រេីប្រាស់ជាមួយកងអន្តរាគមន៍ពិសេសក្នុងអង្គភាពផងដែរ ៕
ដោយ ៖ វណ្ណៈ