ខេត្តកំពង់ចាម ៖ ទោះជាប់រវល់ការងារ បម្រេីដល់សង្គមជាតិច្រេីនយ៉ាងណាក្តី ក៏លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមយកចិត្តទុកដាក់និងមិនភ្លេចការលំបាកកូនចៅ ថ្នាក់ក្រោមៗឡេីយ ខណៈពួកគាត់កំពុង ជួបទុក្ខ ពោលគែលោកបានចាត់អោយតំណាងលោកតាមរយ: លោកវរសេនីយ៍ទោ សាន់ ថារ័ត្ន ស្នងការរង និងជាអនុប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ និងសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ ជា សុខុម មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគរ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលបានទទួលមរណភាពក្នុងជន្មាយុ៤៨ ឆ្នាំ (ដោយជំងឺក្រិនថ្លើម) កាលពីវេលាម៉ោង៥៖៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។
ក្នុងពេលចូលរួមគោរពវិញ្ញាណក្ខន្ធសព នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល បាននាំយកបច្ច័យនិងអំណោយដ៏ថ្លៃថ្លារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដូចជា៖ អង្ករ០១ បេ ទឹកផ្លែឈើ២កេស មី២កេស ទឹកសុទ្ធ០២កេស ប្រគល់ជូនគ្រួសារសព ដេីម្បីចាត់ចែងតាមគន្លងប្រពៃណីផងដែរ ។ សរុបថវិកាចំណាយទាំងអស់ចំនួន ១,៧០០,០០០ រៀល ៕
ដោយ ៖ វណ្ណៈ