នៅថ្ងៃទី ២០ ខែធ្នូ ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បានប្រកាសថា ការចាក់ដូសទីបីអាចជួយបង្កើតអង់បដិប្រាណទប់ស្កាត់វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងដល់ទៅ៣៧ដង។
លទ្ធផលធ្វើតេស្តរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ដូសជំរុញទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំចំនួន៥០ Microgam ស្មើនឹង១/២នៃវ៉ាក់សាំងចាក់ដូសទីមួយនិងទីពីរ ប៉ុន្តែបានបង្កើនអង់បដិប្រាណខ្ពស់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បានយ៉ាងល្អ។
ប្រសិនបើចាក់ដូសទីបីក្នុងកម្រិត១០០ Microgam នឹងមានប្រសិទ្ធភាពទប់ស្កាត់ដល់ទៅ៨៣ដង ។ ព័ត៌មានខាងលើបានចែករំលែកពាសពេញពិភពលោក ក្នុងពេលដែលប្រទេសជាច្រើនព្រួយបារម្ភពីការឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។
បច្ចុប្បន្ន វិរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់ជិត១០០ប្រទេសហើយនៅជុំវិញពិភពលោក។ ប្រទេសជាច្រើនក៏បានសម្រេចបិទទ្វារប្រទេស រឹតត្បិតជាថ្មីឡើងវិញ ។ ចំណែកប្រទេសតំបន់អឺរ៉ុប ក៏បានផ្អាកកម្មវិធីទទួលឆ្នាំថ្មី ២០២២ផងដែរ៕
ដោយ៖ធីរីណា(រូបថត៖AFP)