ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៣តោន និងអាល់កុលក្លែងក្លាយ (មេតាណុល) ជាង៣០លីត្រ ត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញ ដកហូតបាន និងកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ក្នុងបរិបទជំងឺកូវីដ-១៩នេះ ប្រជាជនទូទៅតែងតែគិតពីសុខភាពជាចំបង ពិសេសការបរិភោគអាហារ និងការទិញនូវម្ហូបអាហារមកបរិភោគនៅក្នុងគ្រួសារតែងតែគិតពីគុណភាពសុវត្ថិភាពជាចំបង។ 

ជាមួយគ្នានេះ​ អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនូវសុខុមាលភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសិទ្ធរបស់អ្នកប្រើប្រាស់ ជាពិសេសទប់ស្កាត់នូវការចរាចរទំនិញដែលមិនមានភាពអនុលោមនៅលើទីផ្សារ។ 

ជាក់ស្ដែងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី ខេត្តកំពង់ស្ពឺ និងកំពង់ចាមបានរកឃើញ ដកហូតបាន និងកម្ទេចចោលនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណចំនួន ៣,២៧៧.៥៥ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៣៣លីត្រ។ ដោយឡែក​ចំពោះម្ចាស់ទំនិញដែលបានដកហូតខាងលើត្រូវបានមន្រ្តីជំនាញពិន័យទៅតាមនីតិវិធីផងដែរ៕

ដោយ​៖ស​ តា​រា


ចែករំលែក៖