ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនអនុវត្តទោសប្រហារជីវិតអ្នកទោស៣នាក់ដោយព្យួរ.ក

ចែករំលែក៖

នេះជាការអនុវត្តទោសប្រហារជីវិតដំបូងក្នុងរយៈពេល ២ឆ្នាំកន្លងមក ចាប់តាំងពីខែធ្នូឆ្នាំ ២០១៩ និងជាលើកទីមួយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Fumio Kishida ។
សារព័ត៌មាន Japan Times បានផ្សាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Yoshihisa Furukawa បានចេញបញ្ជាឲ្យប្រហារជីវិតខាងលើ ក្រោយពេលលោកឡើងកាន់តំណែងកាលពីខែតុលាកន្លងមក។ លោក Yoshihisa Furukawa បានបញ្ជាក់ថា មិនអាចបញ្ចៀសបានទោសប្រហារជីវិតដល់អ្នដែលប្រព្រឹត្តបទល្មើសយ៉ាងធ្ងន់បំផុត។
ការកាត់ទោសប្រហារជីវិតចុងក្រោយនេះ គឺនៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៩ ទៅលើបុរសជនជាតិចិនម្នាក់ពីបទសម្លាប់មួយគ្រួសារមានសមាជិក៤នាក់នៅខេត្ត Fukuoka នាឆ្នាំ២០០៣។
នៅឆ្នាំ២០១២ អ្នកទោសជនជាតិជប៉ុន៣នាក់ក៏ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរ.កដែរ។ ជប៉ុនបានអនុវត្តទោសប្រហារជីវិតជាថ្មីឡើងវិញនៅខែកក្កដាឆ្នាំ២០១០។
នៅពេលនោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌គឺលោក Toshio Ogawa បានបញ្ជាក់ថា ការកាត់ទោសប្រហារជីវិតគឺទទួលបានការគាំទ្រពីមហាជន ។ អ្នកទោសទាំងបីនាក់ គឺត្រូវបានព្យួរ.កនៅក្នុងពន្ធនាគារ៣ផ្សេងគ្នា ។ ក្នុងចំណោមនោះ មានអ្នកទោសម្នាក់បើករថយន្តបុកហ្វូងមនុស្សនៅស្ថានីយរថភ្លើង ហើយប្រើកាំបិតវាយប្រហារបណ្តាលឱ្យអ្នកស្លាប់៥នាក់ នៅឆ្នាំ១៩៩៩។ ជនល្មើសទីពីរគឺបានសម្លាប់មនុស្ស២នាក់នៅឆ្នាំ២០០១ និងអ្នកទោសទីបីជាប់ទោសពីបទសម្លាប់មនុស្ស នៅឆ្នាំ២០០២៕

ដោយ៖ធីរីណា(រូបថត៖Kyodo News)


ចែករំលែក៖