ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរាជធានីភ្នំពេញ ៖ មានករណីបាត់ស្ត្រីម្នាក់ឈ្មោះ ស្រ៊ន់ ដាលីន ភេទស្រី អាយុ ៣៣ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, មានករណីបាត់ស្ត្រីម្នាក់ឈ្មោះ ស្រ៊ន់ ដាលីន ភេទស្រី អាយុ ៣៣ ឆ្នាំ មានទីលំនៅផ្ទះលេខ១៤B ផ្លូវលេខA ភូមិ២២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានដើរបាត់ពីផ្ទះ (ទីលំនៅខាងលើ) កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១:៥០ នាទី គាត់មានសតិមិនល្អ ភិនភាគ និងសំលៀកបំពាក់ដូចក្នុងរូប។

ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានលើកឡើងផងដែរថា,  បើបងប្អូនប្រជាពលរដ្ឋបានឃើញឫជួប សូមទាក់ទងមកលេខទូរស័ព្ទ  086 600333 / 060 541 750 សូមអរគុណ !!!។ ដូច្នេះសូមបងប្អូនមេត្តាជួយផ្តល់ដំណឹងផង ដើម្បីអោយក្រុមគ្រួសារសាច់ញាតិ បានដឹង ដែលកំពុងកើតទុក្ខស្វះស្វែងរកដោយចិត្តអស់សង្ឃឹមនោះ ៕

ដោយ៖ សិលា


ចែករំលែក៖