ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកក្លិប Barcelona ប្រាប់កូនក្រុមឲ្យមានទំនុកចិត្ត និងគ្មានការភ័យខ្លាចពេលប៉ះ Sevilla រាត្រីនេះ

ចែករំលែក៖

អ្នកចាត់ការទូទៅក្រុម Barcelona លោក Xavi Hernandez ចង់ឱ្យក្រុមរបស់គាត់មានភាពទុកចិត្តលើក្រុមទាំងមូល និងគ្មានការភ័យខ្លាច ខណៈដែលពួកគេត្រូវជួបក្រុមចំណាត់ថ្នាក់លេខ២ Sevilla ក្នុងក្របខ័ណ្ឌ LaLiga នៅរាត្រីថ្ងៃអង្គារនេះ ស្របពេលដែលគាត់បានបង្ហាញការគោរព និងការកោតសរសើរយ៉ាងខ្លាំងចំពោះគូប្រជែងរបស់ខ្លួន។

លោក Xavi បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា “ពួកគេកំពុងធ្វើអ្វីៗបានយ៉ាងល្អ។ អ្នកអាចក្រឡេកមើល Bayern Munich ពួកគេលេងបានល្អណាស់ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តអំពី Sevilla គឺរបៀបដែលពួកគេធ្វើការ គ្រូបង្វឹករបស់ពួកគេ (Julen Lopetegui) គឺជាកីឡាករល្អបំផុត ពួកគេក៏មាន Monchi (នាយកផ្នែកកីឡាផងដែរ) Sevilla គួរតែធ្វើជាគំរូសម្រាប់យើង”។

នៅក្នុងការប្រកួតដែលត្រូវបានពន្យារពេលពីសប្តាហ៍ទី៤ ក្រុម Barcelona នឹងមានកិច្ចការដ៏លំបាកក្នុងការប្រកួតជាមួយក្រុម Sevillaដែលមានទម្រង់លេងយ៉ាងល្អ ដោយបានចាញ់ការប្រកួតលីគតែ២ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។ ការទទួលជ័យជម្នះ២-១ របស់ពួកគេលើក្រុម Atletico Madrid កាលពីថ្ងៃអាទិត្យបានរក្សាពួកគេឱ្យស្ថិតនៅឈេលេខ២លើតារាង La Liga ចំនួន៦ពិន្ទុតាមពីក្រោយក្រុម Real Madrid ជាមួយនឹងការប្រកួតមួយនៅក្នុងដៃ។

“យើងត្រូវតែហ៊ានយកឈ្នះក្រុមដូចជា Sevilla យើងហ៊ានតទល់ជាមួយ Bayern ហើយចាញ់ ៣-០ ហើយយើងនឹងមិនផ្លាស់ប្តូរនោះទេ វាស្ថិតនៅក្នុងអត្តសញ្ញាណរបស់យើងក្នុងការកសាងទំនុកចិត្ត ប៉ុន្តែ Sevilla ក៏ដូច្នោះដែរ”។ លោក Xavi បាននិយាយដូច្នេះ។

Barcelona ឈរនៅលេខរៀងទី៧ដោយមាន១៦ពិន្ទុតាមពីក្រោយក្រុម Real Madrid ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកចាត់ការទូទៅរបស់ Sevilla លោក Julen Lopetegui បាននិយាយថា គាត់កំពុងមើលឃើញពីការរីកចម្រើននៅ Nou Camp ចាប់តាំងពីការមកដល់របស់ Xavi កាលពីមួយខែមុន។

លោក Lopetegui បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា “យើងមានការប្រកួតដ៏ស្វិតស្វាញមួយកាលពីថ្ងៃសៅរ៍ ហើយឥឡូវនេះនឹងមានការប្រកួតដ៏ស្វិតស្វាញជាងនេះជាមួយនឹងគូប្រជែងដែលមានភាពប្រសើរឡើង។ អ្វីដែលខ្ញុំឃើញគឺ Barcelona ល្អបំផុតមួយក្នុងរយៈពេលយូរ។ ពួកគេកំពុងអភិវឌ្ឍប្រភេទកីឡាករដែលពិបាក ដែលមានកីឡាករក្មេងៗ និងទេពកោសល្យ បូករួមទាំងពួកគេមាន Ousmane Dembeleត្រឡប់ពីរបួស។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Sevilla ក៏មានការព្រួយបារម្ភអំពីបញ្ហារបួស ជាមួយនឹងការហ្វឹកហាត់របស់ពួកគេកាលពីថ្ងៃចន្ទ រួមទាំងកីឡាករតែ១៥នាក់ប៉ុណ្ណោះដែលមកពីក្រុមដំបូង។ Lucas Ocampos, Diego Carlos, Marcos Acuna និង Gonzalo Montiel សុទ្ធតែបានចាកចេញពីការប្រកួតទល់នឹង Atletico Madrid ដោយសាររងរបួស ហើយមានការសង្ស័យមិនអាចបង្ហាញខ្លួនពេលប៉ះជាមួយ Barcelona ផងដែរ។ ចំណែកកីឡាករ Jesus Navas និង Erik Lamela ក៏អវត្តមាន ប៉ុន្តែ Youssef En-Nesyri អាចត្រឡប់មកវិញបន្ទាប់ពីរបួសជាច្រើនសប្តាហ៍ ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖