ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ២២-២៨ ខែធ្នូ ឆ្នាំ២០២១ មានករណីស្ថានភាពប្រែប្រួលនៃអាកាសធាតុ ភ្លៀង ត្រជាក់ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងមានស្ថានភាពអាកាសធាតុដូចខាងក្រោម ៖
– ចាប់ពីថ្ងៃទី២២-២៦ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ខ្សោយ
– ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) គួបផ្សំនិងខ្យល់មូសុងឦសានក្នុងកម្រិតពីមធ្យមទៅខ្លាំង ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម
– នៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់សារជាថ្មីលាយឡំខ្យល់បក់ក្នុងកម្រិតបង្គួរ ដែលក្នុងនោះសីតុណ្ហភាពអប្បបរមា មានពី១៦-១៨ °C និងអតិបរិមាមានពី២៤-២៦ °C ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
– នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម
– នៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ខ្លាំងសារជាថ្មីលាយឡំនិងខ្យល់បក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ដែលក្នុងនោះសីតុណ្ហភាពអប្បបរមាមានពី១៥-១៧ °C និងអតិបរិមាមានពី២៤-២៦°C ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
– នៅថ្ងៃទី២៣-២៦ ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម
– នៅថ្ងៃទី២៧-២៨ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់លាយឡំនិងខ្យល់បក់ក្នុងកម្រិតមធ្យម ។
សីតុណ្ហភាពអប្បបរមាមានពី១៧-១៩ °C និងអតិបរិមាមានពី២៦-២៨ °C ។ ទន្ទឹមនោះរលកសមុទ្រ ក៏មានកម្រិតមធ្យមផងដែរ ។
យោងលើស្ថានភាពប្រែប្រួលនៃអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន និងត្រៀមលក្ខណ:ដោយយកចិត្តទុកដាក់ខ្ពស់៕
ដោយ៖សុខ ខេមរា