ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឧត្ដម​សេនីយ៍​ទោ​​ ជួន​ ណារិន្ទ​៖​ ជនដែលរំខានប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុត្រូវកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ស្រាវជ្រាវបង្រ្កាបបាន​ហេីយ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បើ​តាមការបញ្ជាក់ពី​លោក​ឧត្តមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ជនដែលរំខានប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ស្រាវជ្រាវបង្រ្កាប ករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់បំបែកសោរកម៉ូតូ) និងទទួលផលចោរកម្ម ។

លោកឧត្តមសេនីយ៍ស្នងការ​ បានបន្តថា​ កម្លាំង​សមត្ថកិច្ច​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩ព្រឹក​ បានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ថា ខ្លួនបានបាត់ម៉ូតូ ១គ្រឿង ZOOMER X ឆ្នាំ២០១៨ ពណ៌ស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ដែលចតទុកនៅមុខបន្ទប់ជួល ស្ថិតនៅ ក្រុមទី១៩ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ភេទប្រុស ជនជាតិខ្មែរ ជាបន្តបន្ទាប់ ក្នុងនោះមានជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធនឹងករណី លួចកាច់បំបែកសោរកម៉ូតូ ចំណែក ២នាក់ទៀត ពាក់ព័ន្ធនឹង ករណី ទទួលផលចោរកម្ម ។

លោកស្នងការខេត្ត​ បានបន្ថែមថា​ ជនរងគ្រោះឈ្មោះ សៀង ចាន់ដា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។​ ចំណែក​សម្ភារបាត់បង់៖​ ម៉ូតូ ១គ្រឿង ម៉ាក ZOOMER X ស៊េរីឆ្នាំ២០១៨ ពណ៌ស្វាយ លេខទួ 5009840 លេខម៉ាស៊ីន 5009840 ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ។ 

ដោយឡែក​ជនសង្ស័យពាក់ព័ន្ធនឹងករណី លួចកាច់បំបែកសោរកម៉ូតូចំនួន ៦នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សុង វិច្ឆិកា ហៅ អឿន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ ហាក់ វិទូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៣-ឈ្មោះ យ៉ាវ ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។

៤-ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។

៥-ឈ្មោះ ម៉ូង ឡុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។

៦-ឈ្មោះ ឈឿន ពិទូ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ 

រីឯ​ជនសង្ស័យពាក់ព័ន្ធនឹងករណីទទួលផលចោរកម្មចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ រឿន ពៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ រឿន បូរ៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ចំណែក​សម្ភារវត្ថុតាងចាប់យកបាន៖​ ម៉ូតូចំនួន ៦គ្រឿង ម៉ាក ZOOMER X ៤គ្រឿង, ម៉ាក HONDA ICON ១គ្រឿង និង SUZUKI MIO ១គ្រឿង ,ស្លាកលេខម៉ូតូ ចំនួន ១២ សន្លឹក,កញ្ចក់ម៉ូតូ ១គូ ,កាងម៉ូតូ ១ ។

បច្ចុប្បន្ន​ករណីខាងលើ​ ស្នងការដ្ឋាននគរបាលខេត្តសូមជូនព័ត៍មានដល់ជនរងគ្រោះដែលបាត់ម៉ូតូ រួសរាន់មកពិនិត្យម៉ូតូដែលសមត្ថកិច្ចដកហូតបាននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល៕

ដោយ​៖ស​ តារា​


ចែករំលែក៖