ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជូនដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកំលាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងម៉ោង១៥ និង៣០នាទីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចបានដឹងថាជនសង្ស័យដែលឃាត់ខ្លួនខាងលើឈ្មោះទូច សី ភេទប្រុសអាយុ ២៥ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិ រកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ក្រោយការឃាត់ខ្លួនបានឆែកឆេរឃើញក្រាមពណ៌សថ្លា១០កញ្ចប់ទម្ងន់៣,៨៧ក្រាម (ថ្លឹងទាំងសំបកថង់)
– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១
– សម្ភារសេពថ្នាំញៀន (ដបទឹកសុទ្ធ១)
– សម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួន
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖