ខេត្តពោធិ៍សាត់ ៖មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង និងបណ្តាលឲ្យកកស្ទះការធ្វើដំណើរផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៤.១៨៥ ចំណុចគល់ស្ពានថ្មមុខពន្ធដារ ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេមិនទាន់សន្និដ្ឋានបានថាយ៉ាងណាទេ រង់ចាំតាមដានទាំងអស់គ្នា…៕
ដោយ៖បុឹម ពិន