ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួច(គាស់ទម្លុះទម្លាយលួចសម្ភារ)

ចែករំលែក៖

ភ្នំពេញៈ នៅវេលាម៉ោង ០១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញព្រហ្មទណ្ឌ បានធ្វើការឃាត់ ខ្លួនជនសង្ស័យម្នាក់ករណី លួច(គាស់ទម្លុះទម្លាយលួចសម្ភារ) នៅចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ៣៣៤ ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

   ជនសង្ស័យឈ្មោះ ជា រតនា ហៅឆើត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ (ប្រើប្រាស់ថ្នាំញៀន)។

  វត្ថុតាងចាប់យកមាន ៖ ម៉ូតូសណ្ដោងរុឺម៉ក០១គ្រឿង, ទ្វារឈើចំនួន០១,ខ្សែភ្លើងមួយចំនួន,សម្ភារធ្វើសកម្មភាពមួយចំនួនទៀត។  

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យខាងលើដែលជំនាញខាងដើរលួចនិង គាស់ទម្លុះទម្លាយលួចសម្ភារ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងធ្វើការឃាត់ខ្លួនបានហើយ។

    បច្ចុប្បន្នជនសង្ស័យ ខាងលើឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ដោយ៖ ជីណា


ចែករំលែក៖