អង្គការសុខភាពពិភពលោក WHO បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ទី១០ របស់ក្រុមហ៊ុន Novavax នៅអាមេរិក ។ការសម្រេចខាងលើរបស់ WHO បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សំាង Nuvaxovid ផលិតដោយក្រុមហ៊ុន Novavax ។ ការផ្តល់លិខិតអនុញ្ញាតចាប់ពីថ្ងៃទី២១ខែធ្នូ គឺក្រោយពេលមួយថ្ងៃដែលសហគមន៍អឺរ៉ុបអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះជាផ្លូវការ។
វ៉ាក់សាំង Nuvaxovid បានផលិតឡើងដោយបច្ចេកវិទ្យា Protein ដែលជាបច្ចេកវិទ្យាផលិតមានតាំងពីយូរណាស់មកហើយ បើប្រៀបធៀបនឹងវ៉ាក់សាំងមុនៗដែល WHO បានអនុម័ត ។ បច្ចេកវិទ្យា ប្រូតេអុីន បានប្រើប្រាស់សម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺថ្លើមប្រភេទ បេ និងក្អកមាន់។
ដូច្នេះ វ៉ាក់សាំង Nuvaxovid នឹងជួយផ្តល់ទំនុកចិត្តដល់ពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ។ ដោយសារតែពួកគាត់ស្ទាក់ស្ទើរក្នុងការជ្រើសរើសវ៉ាក់សាំង ។ វ៉ាក់សាំង Nuvaxovid មានប្រសិទ្ធភាព កាត់បន្ថយការឆ្លងកូវីដ-១៩ ហើយចេញអាការៈដល់ទៅ៩០% ។ វ៉ាក់សាំងខាងលើអាចរក្សាទុកនៅក្នុងសីតុណ្ហភាព ២-៨អង្សាសេ ងាយស្រួលក្នុងការរក្សានិងចាក់ជូនពលរដ្ឋ ។
គិតត្រឹមម៉ោង៨ព្រឹកថ្ងៃពុធទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ២៧៦, ៥៧៣,៩០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៣៨៤,៦២៨នាក់ និងជាសះស្បើយឡើងវិញ ២៤៨,០១៦,៧៣១នាក់៕ ដោយ៖ធីរីណា
រូបថត៖Reuters
រូបថត៖AP