ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោមដែលកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះក្បាច់ចម្លាក់នានានៅប្រាសាទភ្នំក្រោម ដែលកំពុងទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយថ្មប្រាសាទមានការពុកផុយ របេះធ្លាក់ ពិសេសនៅរដូវវស្សា។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អាជ្ញាធរជាតិអប្សរា​ បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២១។ 

អាជ្ញាធរជាតិអប្សរា​ បានបញ្ជាក់បន្ថែមថា​ ការជួសជុលដែលចាប់ដំណើរការពីដើមខែធ្នូឆ្នាំ២០២១មកនេះ បានផ្តោតសំខាន់ទៅលើការងារពង្រឹងក្បាច់ចម្លាក់មួយចំនួនដែលនៅសេសសល់តាមជញ្ជាំងប្រាសាទ កុំឱ្យ​ខូចខាតបន្តទៀត។ ដោយប្រើប្រភេទកាវពិសេសម្យ៉ាង បាញ់បញ្ចូលក្នុងសាច់ថ្មដែលពុកផុយ ឱ្យមានភាពរឹងមាំឡើងវិញ។

គួរបញ្ជាក់ថា​ គម្រោងនេះត្រូវប្រើពេលយ៉ាងហោចក៏៣ខែដែរ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ខែកុម្ភៈឆ្នាំ២០២២ខាងមុខ៕

APSARA National Authority to restore the carvings at Phnom Krom temple

APSARA National Authority’s technicians are restoring the carvings at Phnom Krom temple, which are damaged due to the erosion of the stones, especially during the rainy season.

The restoration work started in early December 2021, focused on strengthening some of the remaining carvings along the temple walls to prevent further damage and by using a special type of glue sprayed into the decayed stones to consolidate strength. The project will take at least three months and is scheduled to be completed by the end of February 2022.

ដោយ​៖សហការី​


ចែករំលែក៖