អតីតគ្រូបង្វឹកជម្រើសជាតិរុស្ស៊ីលោក Stanislav Cherchesov នឹងចូលកាន់តំណែងជាគ្រូបង្វឹកនៅក្រុមជើងឯកលីកលំដាប់ទី១របស់ហុងគ្រី Ferencvaros ជំនួសលោក Peter Stoeger ជនជាតិអូទ្រីសបន្ទាប់ពីលោកបានកាន់តំណែងរយៈពេលខ្លី។
សហព័ន្ធបាល់ទាត់ជម្រើសជាតិរុស្ស៊ីបានបណ្តេញលោក Cherchesovក្នុងខែកក្កដាបន្ទាប់ពីពួកគេបានបញ្ចប់នៅបាតតារាង ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុបទ្វីបអឺរ៉ុប។
ក្លិប Ferencvaros បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ពួកគេថា “ខណៈពេលដែលគាត់ដឹកនាំទៅរកពានរង្វាន់មួយចំនួនក្នុងនាមជាអ្នកចាត់ការ គាត់បានបង្កឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅគ្រប់ក្លិបរបស់គាត់។ Cherchesov ត្រូវបានគេស្គាល់ដោយសារអាកប្បកិរិយាស្ងប់ស្ងាត់របស់គាត់ មិនបញ្ចេញសំឡេងរបស់គាត់ទាំងពេលហ្វឹកហាត់ ឬអំឡុងពេលប្រកួត”។
ក្រុម Ferencvaros ដែលជាម្ចាស់ជើងឯករបស់លីគកំពូលហុងគ្រីសម្រាប់៣រដូវកាលកន្លងមកបានពណ៌នាអតីតអ្នកចាំទីថាជាអ្នកចាត់ការដែលមានទំនុកចិត្ត ស្វិតស្វាញ និងម៉ឺងម៉ាត់ មានសមត្ថភាពអាចគ្រប់គ្រងខ្លួនឯងបាន។
អតីតអ្នកចាំទីជម្រើសជាតិរុស្សុីវ័យ៥៨ឆ្នាំរូបនេះត្រូវបានគេសរសើរថា ជាវីរបុរសជាតិអំឡុងការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១៨សម្រាប់ដឹកនាំប្រទេសឡើងដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៅពេលនោះ ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)