ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុសស្រី១៤នាក់ត្រូវកម្លាំងនគរបាលស្រុកសំរោងទងចុះបង្ក្រាបឃាត់ខ្លួននិងចាប់យកវត្ថុតាងមួយចំនួនដែលស្ថិតនៅក្នុងព្រៃជាប់ជើងភ្នំខាងត្បូងភូមិម្កាក់ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចម្ងាយ១៥០០ ម៉ែត្រ។

ប្រតិបត្តិការចុះបង្ក្រាបក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គឺសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១២និង២៥នាទីរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០២១។

   មន្ត្រីនគរបាលស្រុកសំរោងទងបានឱ្យដឹងថា ការបង្ក្រាបក្រុមអ្នកលេងល្បែងសុីសងអាប៉ោងខាងលើគឺយើងឃាត់បានមនុស្សចំនួន១៤នាក់ ស្រី៦នាក់។

   ក្រុមជនសង្ស័យដែលឃាត់ខ្លួនបានមានទី១-ឈ្មោះ ម៉េង ខាន់ ភេទស្រី អាយុ៤៣ឆ្នាំនៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច។ ទី២-ឈ្មោះ កើត សុផល ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិអន្លង់លាក់ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ។ ទី៣-ឈ្មោះ ហេង អុីម ភេទស្រី អាយុ ៤០ឆ្នាំ នៅភូមិស្រែត្រពាំង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច។ ទី៤-ឈ្មោះ គូ អេម ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិគាស់គល់ ឃុំ ព្រៃក្មេង ស្រុកភ្នំស្រួច ។ទី៥-ឈ្មោះ ប៊ុន មុំ ភេទស្រី អាយុ៥៩ឆ្នាំ នៅភូមិប្រីយ ឃុំ ព្រៃក្មេង ស្រុកភ្នំស្រួច ។ទី៦-ឈ្មោះ វន ធី ភេទស្រី អាយុ៥០ឆ្នាំ នៅភូមិត្រពាំងក្រឡឹង ឃុំមហាសាំង ស្រុកភ្នំស្រួច។ ទី៧-ឈ្មោះ ស៊ួង សារិទ្ធ ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិប្រីយ ឃុំព្រៃក្មេង ស្រុកភ្នំស្រួច។ ទី៨-ឈ្មោះ គង់ បិត ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិគាស់គល់ ឃុំព្រៃក្មេង ស្រុកភ្នំស្រួច។  ទី៩-ឈ្មោះ វ៉ាន់ ស៊ុន ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិតាំងខ្សា ឃុំតាំងខ្សា ស្រុកភ្នំស្រួច ។ទី១០-ឈ្មោះ ឆាង ម៉ៅ ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិ ស្រែពាំង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច។ ទី១១-ឈ្មោះ ជឹម អ៊ួច ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិព្រៃកំប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង។ទី១២-ឈ្មោះជ័យ ធី ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច។ ទី១៣-ឈ្មោះ ម៉ម វុធ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច។ ទី១៤-ឈ្មោះ អ៊ុន ធិន ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច។  ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ មេអាប៉ោង៤គ្រាប់ ចានបាញ់អាប៉ោង១ ផ្តិលសម្រាប់គ្រប១ កម្រាល១ ម៉ូតូចំនួន៤គ្រឿង ប្រាក់រៀលចំនួន៤.៩២៦.៣០០រៀល។

បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនក្រុមអ្នកលេងល្បែងសុីសងទាំង១៤នាក់នេះទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖