ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនបុរស២នាក់ទៅសាលាដំបូងខេត្តក្រោយកសាងសំណុំរឿងរួចរាល់

ចែករំលែក៖

ខេ​ត្ត​បាត់ដំបង ​៖ យោងតាមសេចក្តីរាការណ៍បានឲ្យដឹងថាសមត្ថកិច្ចបញ្ជូន ជនសង្ស័យ​ចំនួន០២នាក់ដែល​ជិះ​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើប​ដើរ​ធ្វើសកម្ម​ភា​ព​កាច់​សោ​លួច​យក​ម៉ូតូ​យ៉ាង​សកម្ម​នៅក្នុ​ង​ខេត្តបាត់ដំបង ហើយ​ត្រូវ​សមត្ថកិច្ច​ចា​ប់ខ្លួន​បាននិង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ធ្នូ នេះ​ហើយ ជាមួយនឹង​វត្ថុ​តាង​នានា​ផង​។

ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិ​ត​ស្រាលនៃ​ស្នងការ​ដ្ឋាននគរបាលខេត្តបាន​ឲ្យដឹង​ថា ជនសង្ស័យ​ទាំង០២នាក់​នេះ ម្នាក់​ឈ្មោះ លី សុខ​ឡេង ហៅ​ពៅ ផល្លា ហៅ​ម៉ា​ប់ អាយុ៣៩ឆ្នាំ គ្មាន​ផ្ទះសម្បែង​ពិតប្រាកដ​ទេ និង​ម្នាក់ទៀត​ឈ្មោះ ប៉ាល់ ស៊ីនឿ​ន ហៅ គ្រឿ​ត ព្រឹ​ង ហៅ ស្វិត អាយុ៥០ឆ្នាំ រស់នៅ​ភូមិ​ពុកឆ្មា ឃុំ​អន្លង់វិល ស្រុក​សង្កែ​។

លោក ឈឿង គឹមសុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​និយាយ​ថា ជនសង្ស័យ​ទាំង០២នាក់​នេះ ត្រូវ​បាន​ឃាត់ខ្លួន​ជាបន្តបន្ទាប់ ក្រោយ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​លើក​ចុងក្រោយ​នៅ​ស្រុក​សង្កែ​។

លោកបន្តថាដោយមាន​កិច្ចសហការ​ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដែល​ដឹកនាំ​ដោយ​លោក វ៉ាន់ តារា នាយរង​ការិយាល័យ​និង​កម្លាំង​អធិការ​ស្រុក​សង្កែ​ផង​។

បើ​តាមសម្តីជនសង្ស័យ​ឈ្មោះ លី សុខ​ឡេង ហៅ​ម៉ា​ប់ នេះ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី២១ ធ្នូ នៅ​ចំណុច​ភូមិ​អណ្ដូងត្រាច ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ ។ ក្រោយពី​សួរនាំ​រហូត​កំណត់​បាន​នូវ​មុខសញ្ញា​បក្សពួក​ក្រុម​ចោរ​នេះ ទើប​នៅ​ព្រឹក​ថ្ងៃទី២២ ធ្នូ កម្លាំង​ជំ​នា​ញទ​ទួល​បទបញ្ជា​ពី​លោកស្នងការ​ខេត្ត និង តំណាង​អយ្យការ​ឲ្យ​តាម​ចាប់ខ្លួន​បក្សពួក​ជន​នេះ​បាន​ម្នាក់ទៀត ឈ្មោះ ប៉ាល់ ស៊ីនឿ​ន  ហៅ ស្វិត ដល់​ទឹកដី​ខេត្ត​ពោធិ៍​សាត់ ដោយមាន​កិច្ចសហការ​ពី​កម្លាំងមូលដ្ឋាន​ផង​ដែរ​៕

ដោយ៖ អរុណរះ


ចែករំលែក៖