ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាប័នអត្តពលកម្មពិភពលោកធ្វើវិសោធនកម្មច្បាប់ដើម្បីកំណត់កម្រាស់ស្បែកជើងរបស់អ្នករត់

ចែករំលែក៖

ស្ថាប័នអត្តពលកម្មពិភពលោកបានបញ្ជាក់ថា កម្រាស់នៃជើងទម្រ ឬស្បែកជើងនឹងត្រូវបានដាក់នៅកម្រិតត្រឹម២០មិល្លីម៉ែត្រចាប់ពីឆ្នាំ២០២៤។

ស្ថាប័នគ្រប់គ្រងកីឡាមួយនេះបាននិយាយថា ក្រុមហ៊ុនផលិតស្បែកជើងមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការកែតម្រូវលើផលិតផលរបស់ខ្លួនមុនពេលច្បាប់ចាប់ផ្តើមប្រកួតកីឡាអត្តពលកម្មពិភពលោកនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

កំណាត់ផ្លូវបច្ចុប្បន្នអាចវាស់ពី២០-២៥មិល្លីម៉ែត្រក្នុងកម្ពស់នៃស្បែកជើងខណៈដែលសញ្ញាសម្គាល់ដែលមានបច្ចុប្បន្នគឺ៤០មិល្លីម៉ែត្រសម្រាប់ស្បែកជើងរត់តាមផ្លូវ។ World Athletics បានអះអាងថា ខ្លួនកំពុងស្វែងរកដំណោះស្រាយសម្រាប់ស្បែកជើងកីឡាដែលមានតុល្យភាព “ការច្នៃប្រឌិត និងប្រកបដោយយុត្តិធម៌”។

ប៉ុន្មានឆ្នាំថ្មីៗនេះបានឃើញសំណួរដែលចោទសួរថា តើការរីកចំរើនដ៏មានឥទ្ធិពលនៅក្នុងបច្ចេកវិទ្យាស្បែកជើងមាននៅលើកំណត់ត្រាថ្មីដែលបានកំណត់ទាំងផ្លូវឬទេ?

បន្ទាប់ពីដណ្តើមបានជ័យជម្នះក្នុងថិរវេលា០.៧៦វិនាទីពីកំណត់ត្រាពិភពលោកផ្ទាល់ខ្លួនរបស់គាត់នៅឯកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំនេះ កីឡាកររត់ប្រណាំងចម្ងាយ៤០០ម៉ែត្រជនជាតិន័រវេស Karsten Warholmបាននិយាយថា បច្ចេកវិទ្យាកំណត់កម្រាស់ស្បែកជើងកំពុងបង្ហាញពីបញ្ហារបស់អត្តពលិក។

កីឡាកររូបនេះបានប​ន្តថា “នៅពេលដែលនរណាម្នាក់ធ្វើបានល្អឥឡូវនេះ មនុស្សគ្រប់គ្នានឹងចោទសួរថា តើវាជាស្បែកជើង ហើយនោះគឺជាបញ្ហានៃភាពជឿជាក់។ ខ្ញុំមិនចង់ឱ្យពួកគេមានអារម្មណ៍ថា ពួកគេត្រូវបានគេបោកបញ្ឆោតនោះទេដែលច្បាប់តម្រូវឲ្យពាក់ស្បែកជើងតាមការកំណត់បែបនេះ ខ្ញុំចង់ឱ្យមានភាពជឿជាក់”។

នៅក្នុងការប្រកាសពីការផ្លាស់ប្តូរច្បាប់សម្រាប់ឆ្នាំ២០២៤ ស្ថាប័នកីឡាអត្តពលកម្មពិភពលោកបានអះអាងថា វានឹងធ្វើឱ្យដំណើរការស្របតាមការអនុលោមដែលអាចបត់បែនបានសម្រាប់ការត្រួតពិនិត្យថា តើស្បែកជើងស្ថិតនៅក្នុងច្បាប់សម្រាប់ព្រឹត្តិការណ៍ជាក់លាក់នីមួយៗដែរឬទេ? ការត្រួតពិនិត្យក្រោយការប្រណាំងនឹងត្រូវបានផ្តោតខ្លាំងជាងមុន ហើយតួនាទីរបស់មន្ត្រីគ្រប់គ្រងនឹងត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យដំណើរការថ្មីៗពាក់ព័ន្ធរឿងនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖