ភ្នំពេញ៖ នេះបេីយោងតាមមន្រ្តីអធិការនគរបាលខណ្ឌកំបូល នៅថ្ងៃសុក្រទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដេីម្បីបន្តនីតិវិធី។
ជនសង្ស័យទាំងពីរនេះទី១-ឈ្មោះ ប៊ួន ថន ហៅ វែង ភេទប្រុស អាយុ៣៩ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអញ្ចាញទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)។ និងទី២-ឈ្មោះ ថៃ ដា ហៅ ដា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅភូមិត្រពាំងអញ្ចាញទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)។
មន្រ្តីដដែល បន្តថា ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឿន សុធា នាយប៉ុស្តិ៍ កាលពីថៃ្ងទី២២ ខែធ្នូ ឆាំ្ន២០២១ វេលាម៉ោង៣ទៀបភ្លឺ បានដឹកនាំកម្លាំងចេញល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ ដែលកំពុងតែចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវបេតុង ភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ភ្លាមនោះកម្លាំងជំនាញបានធ្វើការឃាត់ និងឆែករកឃើញក្រាមសថ្លា សង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់ថង់ធំល្មម រួចសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ មកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ។
ដោយឡែកវត្ថុតាងដែលបានចាប់យកពីជនសង្ស័យរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់ថង់ធំល្មម មានតំរុយជាគ្រឿងញៀន មេតាហ្វេតាមីន ទម្ងន់ ៣,៦៩ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង ,ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា សេ១២៥ ស្លាកលេខ បាត់ដំបង 1I-0492។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌកំបូល បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី