ករណីឆ្លងកូវីដ-១៩ នៅបណ្តាប្រទេសជុំវិញពិភពលោកបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដោយសារការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុង ។ ផ្ទុយទៅវិញប្រទេសជប៉ុន មានករណីឆ្លងកូវីដ-១៩ថយចុះយ៉ាងខ្លាំង ។
សាស្ត្រាចារ្យ Taro Yamamoto មកពីមហាវិទ្យាល័យ Nagasaki ប្រទេសជប៉ុនបានប្រកាសថា «ខ្ញុំសូមនិយាយតាមត្រង់ យើងមិនដឹងពីមូលហេតុនៃការថយចុះចំនួនអ្នកឆ្លងនិងស្លាប់ដោយសារកូវីដ-១៩ នោះឡើយ»។
ក្នុងពេលដែលករណីឆ្លងរាលដាលកូវីដ-១៩ នៅលើពិភពលោកកើនឡើងខ្ពស់ ជប៉ុនគឺមានករណីឆ្លងនិងស្លាប់ច្រើនជាងប្រទេសលោកខាងលិច ។ សាស្ត្រាចារ្យមកពីសកលវិទ្យាល័យទីក្រុងតូក្យូប្រទេសជប៉ុន បានឱ្យដឹងថា តាមការលើកឡើងរបស់ក្រុមអ្នកធ្វើតេស្ត បានលើកឡើងនូវហេតុផល៦យ៉ាងថា ក្នុងនោះអាយុកាលកូវីដ-១៩ ចំនួន១២០ថ្ងៃ ពលរដ្ឋបញ្ចៀសបានតំបន់ដែលមានករណីឆ្លងកូវីដ-១៩កើនឡើង ការចាក់វ៉ាក់សាំងបានច្រើន អាកាសធាតុ
ភាពស៊ាំក្នុងសហគមន៍ និងការរីករាលដាលនៃវីរុសធ្លាក់ចុះ។
តាមលទ្ធផលស្រាវជ្រាវនៃមជ្ឈមណ្ឌល Riken របស់ជប៉ុនបានប្រកាសថា ពលរដ្ឋជប៉ុនជាង ៦០% មានអង់បដិប្រាណទប់ស្កាត់កូវីដ-១៩ បានយ៉ាងល្អទើបមិនមានករណីឆ្លងរាលដាលកើនឡើង ។ ក្នុងរយៈពេលមួយខែកន្លងមក ចំនួនអ្នកឆ្លងកូវីដ-១៩ មានចាប់ពី ៦០ដល់២០០នាក់ប៉ុណ្ណោះ៕ ដោយ៖ធីរីណា
រូបថត៖Reuters