យោងតាមរបាយការណ៍បានឱ្យដឹងថា លោក Ralf Rangnick កំពុងសម្លឹងរកមើលការបន្ថែមខ្សែបម្រើដែលមានសមត្ថភាពជំនួសកីឡាករNemanja Matic នៅក្នុងទីផ្សារដោះដូរកីឡាករខែក្រោយ។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះមិនមានគម្រោងសម្រាប់ទិញជាក់លាក់ទេប៉ុន្តែកំពុងសម្លឹងមើលការជំរុញជម្រើសរបស់គាត់នៅតំបន់កណ្តាល។ ក្លិប Manchester United ត្រូវបានគេភ្ជាប់ជាមួយនឹងខ្សែបម្រើថ្មីក្នុងរដូវក្ដៅ ហើយនៅទីបំផុតត្រូវបរាជ័យក្នុងការនាំយកម្នាក់មកចូលរួមក្រុម។
ឥឡូវនេះជាមួយនឹងអ្នកចាត់ការថ្មីដែលកាន់តំណែងនេះ លោកRangnick កំពុងស្វែងរកការបន្ថែមមុខមាត់ថ្មីដើម្បីផ្តល់នូវការប្រកួតប្រជែងសម្រាប់កីឡាករ Fred និង Scott McTominay។ កីឡាកររូបនេះបានលេងជាទៀងទាត់ចាប់តាំងពីអ្នកចាត់ការថ្មីចូលមក ប៉ុន្តែមិនត្រូវបានមើលឃើញថា ជាអ្នកជំនួស Matic នោះទេ។
កីឡាករ Jude Bellingham គឺជាគោលដៅមុនពេលគាត់ផ្លាស់ពីក្លិបBorussia Dortmund ប៉ុន្តែមិនមានកីឡាករណាម្នាក់ទំនងជានឹងផ្លាស់ទៅពាក់កណ្តាលរដូវកាលនោះទេ។ កត្តានេះទុកពេលឱ្យលោក Rangnickមើលទៅកន្លែងផ្សេង ហើយគាត់ត្រូវបានគេកោតសរសើរចំពោះការជ្រើសរើសរបស់គាត់នាពេលកន្លងមក ជាពិសេសនៅក្នុងតួនាទីរបស់គាត់នៅក្លិប Red Bull ។
កីឡាករ Amadou Haidara ដែលបច្ចុប្បន្នកំពុងលេងនៅក្រុម RB Leipzig ត្រូវបានចាត់ទុកថា ជាគោលដៅដែលអាចកើតមានក្នុងទីផ្សារដោះដូរនៅខែមករា។ ក្លិបបិសាចក្រហមបានវិនិយោគលើកីឡាករ Cristiano Ronaldo, Jadon Sancho និង Raphael Varane នៅរដូវក្តៅ។ ការចុះហត្ថលេខាទាំងនោះត្រូវបានគេមើលឃើញថាជាអ្នកបង្កើតភាពខុសប្លែកគ្នាដ៏មានសក្តានុពលសម្រាប់អតីតគ្រូបង្វឹកលោក Ole Gunnar Solskjaer ប៉ុន្តែគាត់មិនអាចធ្វើឱ្យក្រុមមានភាពប្រសើរឡើងនោះទេ។
ជាលទ្ធផលលោក Rangnick ពេលនេះកំពុងព្យាយាមដឹកនាំក្រុមដើម្បីទទួលបានចំណាត់ថ្នាក់កំពូលទាំង៤នៅអង់គ្លេស។លោកអាចនឹងត្រូវដោះស្រាយជាមួយនឹងការចាកចេញកីឡាករមួយចំនួន ខណៈដែលមួយចំនួនពិចារណាអំពីអនាគតរបស់ពួកគេផ្ទាល់។
កីឡាករ Anthony Martial បានបង្ហាញពីបំណងចង់ចាកចេញ ខណៈដែល Jesse Lingard បានបដិសេធសំណើនៃកិច្ចព្រមព្រៀងថ្មី។ ចំណែក Donny van de Beek តែងតែត្រូវបានមើលរំលងក្រោមការដឹកនាំរបស់លោក Solskjaer ប៉ុន្តែអាចទទួលបានឱកាសកាន់តែច្រើនជាមួយលោកRangnick ខណៈដែលកីឡាករ Phil Jones គឺជាកីឡាករម្នាក់ទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញ ខណៈដែលគាត់ញុំាញីដោយបញ្ហារបួសជាច្រើន ៕
ដោយ៖ ភារៈ(រូបភាព ៖ The Mirror)