ព័ត៌មានទាន់ហេតុការណ៍៖

Ziyech អវត្តមានពីក្រុមជម្រើសជាតិម៉ារ៉ុកសម្រាប់ការប្រកួត Cup of Nations នៅកាមេរូន

ចែករំលែក៖

កីឡាករ Hakim Ziyech បានអវត្តមានពីក្រុមជម្រើសជាតិ ខណៈដែលគ្រូបង្វឹកក្រុមម៉ារ៉ុកលោក Vahid Halilhodzic កាលពីថ្ងៃសុក្របានបង្ហាញឈ្មោះក្រុមរបស់គាត់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations នៅខែក្រោយនៅប្រទេសកាមេរូន។

ខ្សែបម្រើស្លាបរបស់ក្លិប Chelsea មានការធ្លាក់ទម្រង់លេងជាមួយគ្រូបង្វឹកថ្មីកាលពីដើមឆ្នាំនេះ ហើយត្រូវបានគេមើលរំលងសម្រាប់ការប្រកួតជម្រុះ World Cup ចំនួន៦ប្រកួតដែលលេងនៅចន្លោះខែកញ្ញា និងខែវិច្ឆិកា ធ្វើឱ្យការខកខានរបស់គាត់មិនមានការភ្ញាក់ផ្អើលទេ បើទោះបីជា Ziyech ត្រូវបានគេមើលឃើញថា ជាកីឡាករសំខាន់របស់ប្រទេសម៉ារ៉ុកក៏ដោយ។

នៅក្នុងបញ្ជីឈ្មោះនោះ លោក Halilhodzic ក៏មិនបានដាក់ឈ្មោះខ្សែការពារ Ajax កីឡាករ Noussair Mazraoui ដែលគាត់ក៏បានចោទប្រកាន់កាលពីពាក់កណ្តាលឆ្នាំពីបទបង្ករបួសស្នាមពេលលេងក្នុងការប្រកួតមិត្តភាពមួយ ហើយ Mazraoui បានបដិសេធចាប់តាំងពីពេលនោះមក។

គ្រូបង្វឹកជើងចាស់លោក Halilhodzic បានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយដោយដាក់ឈ្មោះកីឡាករ Abdessamad Ezzalzouli លេងឲ្យក្រុមBarcelona និងខ្សែបម្រើប្រយុទ្ធ Azzedine Ounahi ដែលជាកីឡាករដ៏សំខាន់នៅក្នុងក្រុមរបស់គាត់។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិម៉ារ៉ុកដែលនឹងក្លាយជាប្រទេសមួយក្នុងចំណោមក្រុមដែលចូលរួមប្រជែងយកពានរង្វាន់ Cup of Nations នៅតំបន់អាហ្វ្រិកត្រូវប្រកួតក្នុងពូល C ជាមួយក្រុមកោះ Comoros, Gabon និង Ghana ដែលចាប់ផ្តើមនៅថ្ងៃទី៩ ខែមករាតទៅ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករដែលមានឈ្មោះក្នុងការប្រកួតរបស់ក្រុមម៉ារ៉ុក៖

 

អ្នកចាំទី៖ Yassine Bounou (Sevilla), Munir (Hatayspor), AnasZniti (Raja Casablanca)។

 

ខ្សែការពារ៖ Nayef Aguerd (Stade Rennes), Sofiane Alakouch(Metz), Sofian Chakla (OH Leuven), Souffian El Karouani(NEC Nijmegen), Achraf Hakimi (Paris St Germain), Adam Masina (Watford), Samy Mmaee (Ferencvaros), Romain Saiss(Wolverhampton Wanderers)។ខ្សែបម្រើ៖ Selim Amallah (Standard Liege), Sofyan Amrabat(Fiorentina), Aymen Barkok (Eintracht Frankfurt), Ilias Chair (Queens Park Rangers), Faycal Fajr (Sivasspor), Imran Louza(Watford), Azzedine Ounahi (Angers)។

 

ខ្សែប្រយុទ្ធ៖ Zakaria Aboukhlal (AZ Alkmaar), Sofiane Boufal(Angers), Munir El Haddadi (Sevilla), Ayoub El Kaabi(Hatayspor), Youssef En-Nesyri (Sevilla), AbdessamadEzzalzouli (Barcelona), Ryan Mmaee (Ferencvaros)៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖