ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា!​ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ០៥នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ០៨នាក់​ ,ខណៈ​​អ្នកជំងឺកូវីដស្លាប់​០១នាក់(០១នាក់មិនបានចាក់វ៉ាក់សាំង)

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥ ខែធ្នូ​​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ០៥នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ០៨នាក់ និងករណីស្លាប់០១នាក់។ 

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ០៥នាក់ទៀត ជាសះស្បើយ ០៨នាក់ និងអ្នកជំងឺស្លាប់០១នាក់៖ 

– ករណីឆ្លង​សហគមន៍ ០២នាក់

– អ្នកដំណើរពីបរទេស ០៣នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ 

– អ្នកឆ្លងសរុប= 120,445 នាក់

– អ្នកជាសះស្បើយ= 116,853 នាក់

– អ្នកស្លាប់= 3,008 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ 

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ​៖​ស​ តារា​


ចែករំលែក៖