ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធអគារស្នាក់នៅចំនួន ៤ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាតំណាងដ៏(ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១   បានអញ្ជើញជាអធិបតី សម្ពោធអគារស្នាក់នៅចំនួន ៤ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងបិទវគ្គបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី ២៦ និងបន្តបើកវគ្គបណ្តុះបណ្តាលជំនាន់ទី ២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស(ភ្នំស្រង់) ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា, ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន ! ក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានប្រកាន់ភ្ជាប់នូវដំបូន្មានរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវពាក្យថា ” បទពិសោធន៍ជោគជ័យនៃជីវិតរបស់ខ្ញុំផ្ទាល់ក្នុងការដោះស្រាយ ការងារគឺការមានមូលដ្ឋានលើការសិក្សាអំពីទស្សនៈប្រវត្តិសាស្ត នៃព្រឹត្តិការណ៍ណាមួយ វិចារវិទ្យា និង ឡូស៊ីក របស់វា

«…ការដាក់ចេញនូវគោលនយោបាយ ជាប្រការសំខាន់ តែត្រូវ មានអ្នកប្រតិបត្តិដ៏ស្មោះត្រង់ និង មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអនុវត្ត ទើបគោលនយោបាយបានជោគជ័យ…៕


ដោយ ៖ សិលា


ចែករំលែក៖