ព័ត៌មានទាន់ហេតុការណ៍៖

Riyad Mahrez របស់ Manchester City ធ្វើជាប្រធានក្រុមជម្រើសជាតិអាល់ហ្សេរីក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations

ចែករំលែក៖

កីឡាករ Riyad Mahrez ដែលកំពុងលេងឲ្យក្រុម Manchester City នឹងធ្វើជាប្រធានក្រុមជម្រើសជាតិអាល់ហ្សេរីនៅ Africa Cup of Nations ខណៈដែលកីឡាកររូបនេះមានឈ្មោះក្នុងក្រុមការពារជើងឯក។

កីឡាករវ័យ៣០ឆ្នាំរូបនេះបានដឹកនាំក្រុមអាល់ហ្សេរីឈ្នះជើងឯកទ្វីបអាហ្វ្រិកនៅប្រទេសអេហ្ស៊ីបកាលពីឆ្នាំ២០១៩ជាមួយនឹងជ័យជម្នះ ១-០លើក្រុមសេណេហ្គាល់ក្នុងវគ្គផ្តាច់ព្រ័ត្រ។ អាល់ហ្សេរីនឹងចាប់ផ្តើមការពារតំណែងជើងឯករបស់ពួកគេនៅថ្ងៃទី១១ ខែមករា ទល់នឹងសៀរ៉ាឡេអូន មុនពេលជួបជាមួយអេក្វាទ័រ, ហ្គីណេ និងកូតឌីវ័រក្នុងពូល E ។

ខ្សែប្រយុទ្ធ Baghdad Bounedjah កំពុងលេងនៅក្លិបក្នុងប្រទេសកាតាដែលបានស៊ុតបញ្ចូលទីបានគ្រាប់បាល់ឈ្នះក្នុងឆ្នាំ២០១៩ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ១២នាក់ដែលបានជួយអាល់ហ្សេរីឈ្នះពានរង្វាន់ Arab Cup នាពេលថ្មីៗនេះ ហើយត្រូវបានបញ្ចូលក្នុងក្រុមកីឡាករ២៨នាក់របស់គ្រូបង្វឹកលោក Djamel Belmadi ។

កីឡាករម្នាក់ទៀតក្នុងជ័យជំនះនោះគឺ Sofiane Bendebka ដែលការប្រកួតរបស់គាត់នៅក្នុងព្រឹត្តិការណ៍សាកល្បង World Cup នៅប្រទេសកាតាបានធ្វើឱ្យគាត់ទទួលបានកៅអីនៅក្នុងបញ្ជី ខណៈដែល HichamBoudaoui របស់ Nice មិនមានឈ្មោះនោះទេ។

កីឡាករ Yacine Brahimi ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសកាមេរូនផងដែរ ដោយសារការខិតខំប្រឹងប្រែងរបស់គាត់នៅការប្រកួតពានរង្វាន់Arab Cup។ Brahimi ដែលលេងនៅប្រទេសកាតាឲ្យក្រុម Al Rayyanត្រូវបានមើលរំលងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយកីឡាកររូបនេះខកខានការប្រកួតជម្រុះ World Cup របស់អាល់ហ្សេរីទាំង៦ប្រកួតកាលពីពេលថ្មីៗនេះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករដែលត្រូវចូលរួមប្រកួតពានរង្វាន់ Africa Cup of Nations របស់ក្រុមជម្រើសជាតិអាល់ហ្សេរី៖

អ្នកចាំទី៖ Rais M’Bolhi (Ettifaq, Saudi Arabia), AlexandreOukidja (Metz, France), Moustapha Zeghba (Damac, Saudi Arabia)។

ខ្សែការពារ៖ Djameleddine Benlamri (Qatar SC, Qatar), AissaMandi (Villareal, Spain), Mohamed Amine Tougai, Ilyes Chetti, Abdelkader Bedrane (all Esperance, Tunisia), Ramy Bensebaini(Borussia Mönchengladbach, Germany), Youcef Atal (Nice, France), Houcine Benayada (Etoile du Sahel, Tunisia), Mohamed Reda Halaimia (Beerschot, Belgium), Mehdi Tahrat(Al Gharafa, Qatar)។

ខ្សែបម្រើ៖ Ismael Bennacer (AC Milan, Italy), Ramiz Zerrouki(FC Twente, Netherlands), Adem Zorgane (Charleroi, Belgium), Haris Belkebla (Brest, France), Sofiane Feghouli (Galatasaray, Turkey), Sofiane Bendebka (Al Fateh, Saudi Arabia)។

ខ្សែប្រយុទ្ធ៖ Riyad Mahrez (Manchester City, England), Adam Ounas (Napoli, Italy), Youcef Belaïli (Unattached), Said Benrahma (West Ham United, England), Yacine Brahimi (Al Rayyan, Qatar), Farid Boulaya (Metz, France), Islam Slimani(Lyon, France), Baghdad Bounedjah (Al Sadd, Qatar), Mohamed Amine Amoura (Lugano, Switzerland)៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖