ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFord Ranger​បោលបុកខឿនសួនច្បារផ្លោងទៅបុករូបសំណាកព្រះឆាយល័ក្ខណ៍នៅផ្លូវព្រះសុីសុវត្តិ​បន្ថែម​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​​​ ៖​ មានរថយន្តម៉ាក​ Ford Rangerមួយគ្រឿងបានធ្វេីដំណេីរក្នុងល្បឿនលឿនទៅបុកខឿនសួនច្បារ​ និងផ្លោងទៅបុករូបសំណាកព្រះឆាយល័ក្ខណ៍​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច​កាលពីវេលាម៉ោង២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២១​ ត្រង់ចំណុចក្បែររង្វង់មូលសម្ដេចសង្ឃ​រាជ​ ជួនណាត​ ប្រហែល១០០ម៉ែត្រ​ តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ​ ក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញរថយន្តបង្កម៉ាក​ Ford Ranger ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AM-4566 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកេីតហេតុ​គួបផ្សំផ្លូវរាងកោងបន្តិច​ ហេីយអ្នកបេីកបរខ្វះការប្រុងប្រយ័ត្នផងនោះ​ ក៏ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ​ រួចផ្លោងទៅបុករូបសំណាកព្រះឆាយាល័ក្ខណ៍​ បណ្ដាលឲ្យបាក់បែកកំទេចថ្មពេញសួន​ និងសង្កត់ពីលេីរថយន្តរងការខូចខាតយ៉ាងដំណំ​ ។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ មិនបណ្ដាលឲ្យតៃកុងរថយន្តនិងអ្នកណាម្នាក់រងរបួសនោះទេ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍​ ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុក​ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖