ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ទីតាំងផ្លូវខ្វែងប៉ុនគ្នា (គ្មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?
អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
ដោយឡែក ក្រសួងក៏ធ្លាប់បានបង្ហាញផ្លាកសញ្ញាបំរាម ៖ “ ហាមចតចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ,ហាមចតថ្ងៃសេស, ហាមចតថ្ងៃគត់គូ ”។
ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត។
ជាមួយគ្នានេះ ក្រសួង ក៏បានអំពាវនាវឱ្យបងប្អូនតាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ “៕
ដោយ៖សហការី