ព័ត៌មានទាន់ហេតុការណ៍៖

កាប់បងធម៌និងពូថៅព្រោះនិយាយមិនស្តាប់គ្នាក្នុងវង់ផឹកស៊ី

ចែករំលែក៖

ខេត្តបាត់ដំបង​៖ នៅពេលស្រាមិនទាន់ចូលទៅក្នុងពោះធ្វើឲ្យមនុស្សមានការអាណិតស្រលាញ់គ្នាដូចចាក់ទឹកមិនលិច។

ប៉ុន្តែខណៈស្រាចូលពេញខ្លួនលែងដឹងអ្វីទាំងអស់ជាក់ស្តែង បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរ​បា​ន​មូលដ្ឋាន​ឃាត់​ខ្លួនភ្លាមៗ ក្រោយ​ជន​នេះ​ប្រើ​ពូថៅ​កាប់ទៅលើ​បងធម៌​ពេល​កំពុង​ផឹក​ស៊ី​ជាច្រើន​ពូថៅ​បណ្ដាលឱ្យ​រង​របួស​ធ្ងន់ ។

ករណីហិង្សាខាងលើនេះកើតឡើងកាលពី​វេលា​ម៉ោង១០ព្រឹក​ថ្ងៃ​ទី២៥ខែធ្នូ២០២១នៅ​ចំណុច​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុ​ក​ភ្នំ​ព្រឹក​។

បេី​តាមនាយ​ប៉ុ​ស្ដិ៍នគរបាល​បួរ​ លោក បូ បុល បាន​ឲ្យដឹង​ថា ជន​ដៃដល់​ឈ្មោះ ណែ​ត វីរ: ភេទប្រុស​អាយុ២៧ឆ្នាំ មុខ​រប​ធ្វើចម្ការ​ស្នាក់​ជា​មួយ​ជនរងគ្រោះ​ឈ្មោះ ង៉ែត និ​ត ហៅ នោង ភេទប្រុស​អាយុ៤០ឆ្នាំ នៅកន្លែង​កើ​តហេ​តុ ដែល​ត្រូវជា​បងប្អូន​ធម៌​នឹងគ្នា​។ 

លោកនាយប៉ុស្តិ៍​​បាន​បញ្ជាក់​ថា ជន​ដៃដល់​បាន​ប្រើ​ប្រាស់ពូថៅ​កាប់.​ទៅលើ​ផ្ទៃមុខ​ជនរងគ្រោះ​ជាច្រើន​ពូថៅ​បណ្ដាលឲ្យ​របួសធ្ងន់ ហើ​យ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅកាន់​មន្ទី​រ​ពេទ្យ រី​ឯ​ជន​ដៃដល់​ក៏​ត្រូវ​កម្លាំង​របស់​លោក​ចុះ​អន្តរា​គម​ន៍​ឃាត់​ខ្លួ​នភ្លាមៗ​ផងដែរ​។

លោក​​បាន​បន្ថែ​ម​ថា បើ​តាម​ការ​បំភ្លឺ​បឋម​នៅកន្លែង​កើតហេតុ អំ​ពើ​ហិង្សា​ដ៏​កំរោល​រវា​ង​បងប្អូន​ធម៌​នេះ​បាន​ផ្ដើម​ចេញពី​ការ​ប៉ះ​ទង្កិច​សំ​ដី​គ្នា​​ពេល​កំពុង​ផឹកស៊ី​។ បើ​តាម​សាក្សី​នៅ​ទីនោះ​បាន​និ​យាយ​ថា មុន​កើតហេតុ​គេ​ឃើញ​មនុស្ស​មួ​យ​ក្រុម​ផឹកស៊ី​ជុំគ្នា តែ​បន្តិច​ក្រោយមក​ក៏​ឮ​ឈ្លោះ​គ្នា​រវាង​បងប្អូន​ធម៌២នាក់​ខាងលើ​យ៉ាង​តឹងសរសៃ.ក​ តែមិនដឹងរឿងអ្វីនោះទេ។

សាក្សី​បាន​បន្ត​ថា ពេល​ឈ្លោះ​គ្នា​នោះ​គេ​ឃើញ ជនរងគ្រោះ​កំពុង​ដេក​លើ​អង្រឹង​ក្បែរ​គ្រែផឹក ស្រាប​តែ​រំពេចនោះ​គេ​ឃើញ​ប្អូនធម៌​ទាញ​ពូថៅ​កាប់​គ្មាន​ប្រណី​ដៃ ជាច្រើន​ពូថៅ​លើ​ផ្ទៃមុខ​បងធម៌​នៅ​លើ​អង្រឹង​បណ្ដាលឲ្យ​សន្លប់​ឈាម​ជោគ​ដី​បង្ក​ឲ្យ​ភ្ញាក់ផ្អើ​ល​ពេញវង់​ផឹកស៊ី​។ 

លោកមេ​ប៉ុ​ស្ដិ៍បួរ លោក បូ បុល បាន​និយាយ​ដែរ​ថា បើ​តាម​ប្រវត្តិ​ជន​ដៃដល់​នេះ តែង​មាន​ចរិត​កាច​សាហាវ​ពេល​ស្រ​វឹង​ម្ដង​ៗ​ជន​នេះ​ធ្លាប់ទៅ​រស់នៅ​ស្រុក​ថៃ ច្រើន​ឆ្នាំ​ហើយ លុះ​ត្រឡប់​មក​ស្រុក​វិញ ទើបបាន​ប្រហែល២ខែ ក៏​បង្ក​ឲ្យ​មាន​ហិង្សាយ៉ាងធ្ងន់ធ្ងរ​ជាមួយ​បង​ធម៌។ 

លោក​បាន​បញ្ជាក់​ថា ពេលនេះ​ជនសង្ស័យ​ត្រូវ​នគរបាល​របស់​លោកឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិវិធីនិងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលស្រុក៕ ​

ដោយ៖អរុណរះ


ចែករំលែក៖