ព័ត៌មានទាន់ហេតុការណ៍៖

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារពាក់ព័ន្ធបានចុះធ្វើការត្រួតពិនិត្យ​ចុងក្រោយលើការងារត្រៀមរៀបចំគ្រប់ផ្នែកសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា, សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលនិងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី                                  ពិធីក្រុងពាលី អគាររដ្ឋបាល និងសាលប្រជុំ ទីស្ដីការក្រសួង ការពារជាតិថ្មី ប្រព្រឹត្តទៅនៅរសៀលថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០ ២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួង- អគ្គបញ្ជាការ និងនាយ ទាហានច្រើនទៀតក្នុងកងយោធពលខេមរភូមិន្ទ។                

 បន្ទាប់ពីពិធីក្រុងពាលីរួចមក ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលនិងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ។                                                          ការសាងសង់អាគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួង ការពារជាតិថ្មី ដំណើរការសាងសង់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ។ តាមគម្រោង ផែនការសាងសង់មានរយៈពេល ៣៦ ខែ ត្រូវបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១។                       

ប៉ុន្តែដោយសារវិបត្តិជម្ងឺកូវីដ-១៩ ដំណើរការសាងសង់ ត្រូវបានស្នើសុំពន្យាកិច្ចសន្យារយៈពេល ៤ ខែដូច្នេះការដ្ឋានអូសបន្លាយរហូតដល់ថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០២១ ទើបបញ្ចប់ជាស្ថាពរ។ អាគាររដ្ឋបាលនិងសាលប្រជុំទីស្ដីការក្រសួងការ ពារជាតិថ្មីដែល សង់រួចរាល់ថ្ងៃនេះមានទទឹងប្រវែង ២៨ ម៉ែត្របណ្ដោយប្រវែង ១៩១ម៉ែត្រ កម្ពស់ ៣២ ម៉ែត្រនិងមានចំណត រថយន្តនៅជាន់ ក្រោមដីមួយជាន់ដែលអាចដាក់បានចំនួន ១៥០ គ្រឿង។ ក្នុងអាគាររដ្ឋបាល ទីស្ដីការក្រសួង ការពារជាតិថ្មីនេះ បានរៀបចំទី កន្លែងសម្រាប់ទទួលបដិសណ្ឋារកិច្ចបណ្ដា ប្រតិភូ ថ្នាក់ជាតិនិងអន្តរជាតិ ។ ការធ្វើពិធីត្រួត ពល កងកិត្តិយសត្រែទ័ពនៅក្នុងអគារពេលមានភ្លៀងធ្លាក់ ។ ក្រៅពីនេះ មានរៀបចំជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការ តូច-ធំ រៀបចំទីធ្លា សន្និសីទកាសែត និងសាលប្រជុំធំមួយ មានសមត្ថភាពទទួលអ្នកចូល រួមប្រជុំបានជាង១.០០០ នាក់សម្រាប់ការ ប្រជុំថ្នាក់ជាតិនិងអន្តរជាតិផងដែរ៕


ដោយ ៖ សិលា


ចែករំលែក៖