ភ្នំពេញ ៖ អនុវត្តន៍តាមផែនការណែនាំជាប់ជាប្រចាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តអនុវត្តន៍អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយ លោក ស្វាយ ធួន តំណាងក្រុមប្រឹក្សាខណ្ឌ រួមជាលោកស្រី អភិបាលរងខណ្ឌ នាយករងរដ្ឋបាល និងមន្ត្រីសាលាខណ្ឌសហការជាមួយសង្កាត់ បាននាំយកអំណោយដ៏ថ្លៃថ្លាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដដែលបានផ្តល់ជូនតាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដេីម្បីចែកជូនប្រជាពលរដ្ឋលោកតា លោកយាយ ចាស់ ជរាដែលមានជីវភាពខ្វះខាត ក្នុងរដូវត្រជាក់ធ្លាក់ខ្យល់រំហេីយ ចំនួន១១០គ្រួសារ ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
អំណោយដែលបានចែកជូនក្នុងមួយគ្រួសាររួមមាន៖
-អង្ករ ២៥ គីឡូក្រាម
-ត្រីខកំប៉ុង១យួរ
-ទឹកត្រី១យួរ
-ភួយចំនួន១
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលបានជម្រាបជូនដល់ប្រជាពលរដ្ឋ លោកតា លោកយាយ ត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ”៣កុំ ៣ការពារ”របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការអនាម័យរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ម៉្យាងទៀត លោកក៏បានជំរុញដល់មន្ត្រី និងសមត្ថកិច្ចមូលដ្ឋានឲ្យពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឲ្យបានល្អប្រសើរ ដេីម្បីផ្តល់នូវសុខសុវត្ថិភាព ភាពសុខដុម និងទំនុកចិត្តប្រកបដោយភាពកក់ក្តៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕
ដោយ ៖ សិលា