ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចភក្តី សាយ ឈុំ អញ្ជើញលែងកូនត្រី ក្នុងអូរធម្មជាតិ នៅភូមិដំណាក់កកោះ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ព្រមទាំងក្រុមទីប្រឹក្សាជំនួយការ ក្រុមការងារនារីខេត្តកំពង់ស្ពឺ ក្រុមការងារនៃរដ្ឋបាលជលផលក្រសួងកសិកម្ម បានអញ្ចើញលែងកូនត្រី ក្នុងអូរធម្មជាតិ ស្ថិតនៅភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

កូនត្រីចម្រុះដែលបានលែងនាឱកាសនោះរួមមាន៖

-ត្រីរាជ ចំនួន ២ ក្បាល

-ត្រីគល់រាំង ទម្ងន់ពី ៤គីឡូក្រាម ចំនួន ៥ក្បាល

-កូនត្រី គល់រាំង ចំនួន ១២០ក្បាល

-កូនត្រី ឆ្ពិន     ចំនួន ៥.០០០ក្បាល

-បង្កង ចំនួន២.០០០ក្បាល

-កូនត្រីប្រា ចំនួន ៥.០០០ ក្បាល។

សូមបញ្ជាក់ថា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តែងចុះមូលដ្ឋាតាមបណ្តារាជធានីភ្នំពេញ ទាំង១៤ខណ្ឌ ៕

ដោយ ៖ សិលា


ចែករំលែក៖