ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានថា វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃនេះ មានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ ខាងមុខ ។
សូមបញ្ជាក់ថា, នៅល្ងាចថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។
កម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសនានាលើពិភពលោកដែលរងការរាតត្បាតយ៉ាងខ្លាំងក្លាពីជំងឺកូវីដ១៩ ជាពិសេសក្រោយព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុកការប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺជាសមរភូមិសង្គ្រាមមួយដ៏លំបាក ព្រោះថាជំងឺកូវីដ១៩ ជាសត្រូវដែលគ្មានស្រមោល។
សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមេបញ្ជាការកំពូលលើសមរភូមិសង្គ្រាមប្រយុទ្ធនឹងមេរោគឆ្លងនេះ បានដាក់ចេញនូវយុទ្ធសាស្ត្រមុតស្រួចបន្តបន្ទាប់ជាច្រើន ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតនេះ។ ការរកវ៉ាក់សាំងឱ្យបានលឿន ហើយចាក់ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស គឺជាយុទ្ធសាស្ត្រដ៏ចាំបាច់បំផុត។
ដោយសារការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រជាពលរដ្ឋរួចផុតពីជំងឺចង្រៃនេះ និងបើកប្រទេសឡើងវិញធម្មតា។
រហូតដល់ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤នាក់ (ឆ្លងសហគមន៍: ១ នាំចូល: ៣នាក់) និងមានជាសះស្បេីយ ៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០៤៤៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៦៨៦១ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០០៨នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2759313 ស្មេីនឹង 163272 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,០៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,០៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩៨,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,០៣% ៕
ដោយ ៖ សិលា