ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពនៃការស្ទង់កម្តៅ និងបិទស្ទីកឃ័រសុខភាពធម្មតាជូនដល់បេក្ខជន គណៈមេប្រយោគ និងគណកម្មការនានា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមមណ្ឌលប្រឡងនានា មានការរៀបចំស្ទង់កម្តៅ និងបិទស្ទីកឃ័រសុខភាពធម្មតាជូនដល់បេក្ខជន គណៈមេប្រយោគ និងគណកម្មការនានា  ដែលនេះជាការអនុវត្តនូវវិធានការលើកកម្ពស់សុខភាព និងសុវត្ថិភាពបុគ្គលិកអប់រំ និងប្អូនៗសិស្សានុសិស្ស ដើម្បីត្រៀមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្រសួងអប់រំយុវជននិងកីឡា បានជម្រាបជូនថា, គណៈមេប្រយោគគ្រប់រូបក្រោមការសហការពីអង្គភាពពាក់ព័ន្ធ បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

ដោយ ៖ សិលា


ចែករំលែក៖