ព័ត៌មានទាន់ហេតុការណ៍៖

លោក​ គួច ចំរើន អភិបាល​ អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២១នេះនៅសាលាវិទ្យាលយ័ហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២១នេះ​ នៅសាលាវិទ្យាលយ័ហ៊ុន សែនមិត្តភាពក្រុងព្រះសីហនុ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។

លោកអភិបាលខេត្ត​ មានប្រសាសន៍ថា សម្រាប់សមយ័ប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ​ បានរៀបចំកន្លែងស្នាក់នៅនិងអាហារសម្រាប់បេក្ខជនប្រឡងដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និងរៀបចំកិច្ចការពារសុវត្ថិភាព ព្រមទាំងវិធានការនានា ដើម្បីការពារពីជំងឺកូវីដ-១៩ ផងដែរ។

ចំពោះដំណើរការប្រឡងវិញ លោកអភិបាលខេត្ត បញ្ជាក់ថា នឹងអនុវត្តន៍ត្រឹមត្រូវតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ដោយមិនអនុញ្ញាតឲ្យមានបាតុភាពអ្វីកើតឡើងប៉ះពាល់ដល់លទ្ធផលប្រឡងឡើយ ហើយសិស្សានុសិស្សជាបេក្ខជនដែលខិតខំរៀនសូត្រកន្លងមក ប្រាកដជាប្រឡងជាប់។

សុំបញ្ជាក់ថា បើតាមលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ បានឲ្យដឹងថា សមយ័ប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ ខេត្តព្រះសីហនុ មានបេក្ខជនសរុបចំនួន ១ ៣៩៣នាក់​ មាន៥មណ្ឌលប្រឡងស្មើនឹង៥៩បន្ទប់ ក្នុងនោះនៅក្រុងព្រះសីហនុមានមណ្ឌលប្រឡងចំនួន៣គឺ​ មណ្ឌលវិទ្យាលយ័ហ៊ុន សែនមិត្តភាព ,មណ្ឌលវិទ្យាលយ័ក្រុងព្រះសីហនុ ,មណ្ឌលបឋមសិក្សា អនុវិទ្យាលយ័តេជោសែនកម្មករ និងនៅស្រុកព្រៃនប់មាន២មណ្ឌលគឺ មណ្ឌលវិទ្យាលយ័ហ៊ុន សែនវាលរេញ និងមណ្ឌលបឋមសិក្សាហ៊ុន សែនវាលរេញ ក្នុងទីប្រជុំជនស្រុកព្រៃនប់​៕

ដោយ​៖សហការី​


ចែករំលែក៖