ព័ត៌មានទាន់ហេតុការណ៍៖

ថ្លេីមធំមែន!! ប៉ងលួចម៉ូតូប៉ូលិសដល់មុខប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ មានអីជាប់ខ្នោះភ្លាម

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានដេីរមកប៉ងលួចកាច់កម៉ូតូនៅមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣​ ត្រូវកម្លាំងប្រចាំការធ្វេីការឃាត់ខ្លួន​ កាលពីវេលាម៉ោង៥​ និង៣០នាទី​ ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២១​ នៅត្រង់ចំណុចមុខស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាល​ស្ទឹងមានជ័យទី៣​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យទី៣​ បានឱ្យដឹងថា​ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួននោះមានឈ្មោះ​ ហម​ បូរ៉ា​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ​ មានមុខរបរជាសន្តិសុខក្រុមហ៊ុនឯកជន​ ស្នាក់នៅផ្ទះជួល​ ផ្លូវលំ​ ភូមិឫស្សី​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ (មានផ្ទុកសារធាតុញៀន)​ និងវត្ថុតាងចាប់យក​រួមមាន​ ៖​ ដែកចុងស្រួចចំនួន០១​ , ដែកមូលចំនួន០១, ម៉ាឡេតចំនួន០១​, ដង្កាប់ចំនួន០២,​ ទួណឺវីសចំនួន០១​ និងសោចិញ្ចៀនចំនួន០១​ ។ 

    លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ បានប្រាប់ឱ្យដឹងទៀតថា​ មុនកេីតហេតុ​ កាលពីវេលាម៉ោង៥​និង៣០នាទីទៀបភ្លឺ​ ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២១​ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ បានអង្គុយប្រចាំការនៅក្នុងស្នាក់ការនៅភូមិដំណាក់ធំ៥​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ (ចំណុចកេីតហេតុ) ស្រាប់តែឃេីញជនសង្ស័យម្នាក់ឈ្មោះ​ ហម​ បូរ៉ា​ ដេីរទៅដេីរមក​នៅមុខស្នាក់ការប៉ុស្ដិ៍​។ ដោយមានការសង្ស័យទេីបសមត្ថកិច្ចចេញមកឃាត់ខ្លួនសួរនាំ​ និងត្រួត្យពិនិត្យលេីដងខ្លួនស្រាប់តែឃេីញមានវត្ថុតាងដូចរៀបរាប់ខាងលេីតែម្ដង​ ។ 

    នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យបានសារភាពថា​ ខ្លួនពិតជាមានបំណងរកលួចម៉ូតូនៅមុខស្នាក់ការប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣​ ប្រាកដមែន​ ។ 

  បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលើ​ រួមទាំងវត្ថុតាង​ត្រូវបានសមត្ថកិច្ចជំនាញប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ កសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖