ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារថ្វាយព្រះពរថ្វាយព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២២ ខាងមុខ សូមព្រះអង្គសមប្រកបដោយព្រះរាជ បញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជសុខ ភាពល្អបរិបូណ៍ ព្រះជន្មាយុជាងរយព្រះវស្សា ចាកផុត ពីរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ថ្កុំថ្កើង រុងរឿងរបស់មាតុភូមិ និងប្រជានុរាស្ត្ររបស់ព្រះអង្គត រៀងទៅ។
សូមជម្រាបជូនថា, ក្នុងសារលិខិតថ្វាយព្រះពរ សម្តេចតេជោ ហ៊ុន សែន រួម ទាំងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន បង្គំទូលលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យបារមី ទាំងឡាយក្នុងលោក បារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិ យានីខ្មែរគ្រប់ព្រះអង្គពិសេសព្រះបរមរតនកោដ្ឋ និង ទេវតាថែរក្សា ឆ្នាំឆ្លូវ ត្រីស័ក ព្រះនាង មណ្ឌាទេវី តាមថែរក្សាប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។
ក្នុងសារលិខិតថ្វាយព្រះពរនោះសម្ដេចតេជោ ហ៊ុនសែន បានលើក ឡើងថា៖ «ទូលព្រះបង្គំខ្ញុំទាំងអស់គ្នាសូមព្រះបរម រាជានុញ្ញាតសម្តែងថ្វាយនូវកតញ្ញុតាធម៏និងកតវេទិតាធម៌ យ៉ាងជ្រាលជ្រៅចំពោះ ព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ ឈ្លាសវៃនិងព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ ជាពិសេសព្រះអង្គទ្រង់តែង មានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ ទ្រង់សព្វព្រះ រាជហឬទ័យប្រោលព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើន ជាបន្តបន្ទាប់ ជួយក្នុងវិស័យព្រះពុទ្ធសាសនា អប់រំ សិក្សាធិការ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជានុរាស្ត្រនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា» ។
សូមបញ្ជាក់ថា, ព្រះបរមនាថ នរោត្តម សីហមុនី គ្រោងរាជសម្បត្តិក្នុងខែ តុលា ឆ្នាំ២០០៤។ ព្រះអង្គជាបុត្រារបស់ព្រះករុណា ព្រះ បាទសម្តេច ព្រះនរោត្ដម សីហនុ និងសម្តេចព្រះរាជអគ្គ មហេសី នរោត្តម មុនីនាថ សីហនុ។
ប្រទេសកម្ពុជាបានក្លាយជាប្រទេសប្រកាន់របបរាជា និយមឡើងវិញជាលើកទី២នៅខែកញ្ញា ឆ្នាំ១៩៩៣ ជា ប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលរាជានិយម អាចកើតឡើងជាថ្មីបាន។ ការកកើតរាជានិយមនេះតាម ព្រះរាជសកម្មភាពរបស់ព្រះនរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលបង្កើតឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ ដែលនាំរាជានិយម ត្រលប់មកកម្ពុជាបានវិញ។
យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ព្រះមហាក្សត្រជាព្រះ ប្រមុខរដ្ឋមួយជីវិតដោយគ្រងរាជ្យសម្បត្តិប៉ុន្តែមិនកាន់ អំណាច។ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និង បូរាណភាពទឹកដី ការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជា ពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។
ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមាន ភាពទៀងទាត់។
ថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋ មន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រ និងព្រះមហាមាតា ត្បិតតែ ព្រះអង្គមានទ្រព្យតិចជាក្សត្រប្រទេសដទៃ ប៉ុន្តែព្រះទ័យ ព្រះអង្គទាំងទ្វេរគឺធំធេងណាស់ចំពោះសុខទុក្ខ ប្រជានុរាស្ត្រ។ ជាពិសេសព្រះអង្គចំណាយថវិកាផ្ទាល់ខ្លួន ផ្ទេរឱ្យរាជរដ្ឋាភិបាលទិញមន្ទីរពេទ្យ ទិញវ៉ាក់សាំង និង ជំនួយមនុស្សធម៌ផ្សេងៗ ដែលសម្ដេចតេជោបានចាត់ទុក ព្រះរាជសកម្មភាពនិងការលះបង់របស់ព្រះអង្គទាំងទ្វេ គឺជាចលនាជាតិមួយដ៏ធំក្នុងការដោះស្រាយនូវវិបត្តិនានា នៅកម្ពុជា។
សូមរំលឹកថា, «កាព្យនិទានប្រជាជនចំពោះ សង្គមរាស្ត្រនិយមដ៏រុងរឿងនៃក្រាំងទំព័រមាសប្រវត្តិសាស្រ្តកម្ពុជា»
រាជការសង្គម រដ្ឋរាស្ត្រនិយម នៃកម្ពុជា ដើរលឿនគគុក ទៅមុខឥតរា រាស្ត្រទាំងអស់គ្នា បានសុខចម្រើន! សមិទ្ធិភាព ទាំងខ្ពស់ទាំងទាប ចេះតែកើតកើន ប្រៀបដូចជាផ្សិត ត្រូវភ្លៀងដុះច្រើន ខ្មែរប្រឹងក្រវើន តាមបែបសង្គម! ខ្មែរក្មេងខ្មែរចាស់ រឹតរីករាយណាស់ ឆ្ពោះរាស្ត្រនិយម បើដូចសព្វថ្ងៃ រដ្ឋមិនរលំ ទេព្រោះមានភ្នំ បាំងខ្យល់ព្យុះហើយ! រដ្ឋខ្មែរមាឌតូច ប៉ុន្តែប្រដូច នឹងកោះរំហើយ ហៅកោះសន្តិភាព ដីរាបដូចត្រើយ ពលរដ្ឋសុខជើយ ក្នុងអាស៊ីទ្វីប។
ប្រទេសកម្ពុជាយើង តាំងពីត្រឡប់បានឋានៈជាប្រទេសឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក កើតមានសង្គមរាស្ត្រនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ របស់យើង រៀងមក យើងមាន សាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយ សន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើន កើតកើន ឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់ មានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព, ខ្មែរបង្កើតជីវភាពខ្លួនឯង, បង្កើតសុខសន្តិភាពខ្លួនឯង, បង្កើតវឌ្ឍនភាពខ្លួនឯង, ខ្មែរមានកល្យាណមិត្រច្រើនក្នុងសកលលោក។ល។
ក្រោមការដឹកនាំដ៏វាងវៃបំផុតរបស់ព្រះអង្គ សមិទ្ធិគ្រប់វិស័យក៏បានរីកចម្រើនកើនឡើងជាលំដាប់ ប្រជាពលរដ្ឋទាំងបព្វជិត ទាំងគ្រហស្ថក៏មានស្វាមីភ័ក្តិទទួលគោរពយ៉ាងក្រៃលែង បានប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍ ប្រជាពលរដ្ឋដែលមានរដ្ឋសភាជាតំណាង ព្រមទាំងព្រះរាជរដ្ឋាភិបាលបានថ្វាយព្រះឋានៈព្រះអង្គជាសម្ដេចព្រះប្រមុខរដ្ឋតរៀងមក ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសរីកចម្រើន សន្តិភាព អភិវឌ្ឍន៍ គឺតាមព្រះរាជតម្រិះព្រះមហាក្សត្រ ទាំងស្រុង ជាមួយនឹងការពារ ចំពោះអង្គព្រះមហាក្សត្រ ព្រះរាជវង្ស៕
ដោយ ៖ សុខ ខេមរា