ព័ត៌មានទាន់ហេតុការណ៍៖

សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន!បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនខណៈប្រកបរបរជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមបានឱ្យដឹងថាកាលពីវេលាម៉ោង០២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍បាន                                                                                                                                                                             ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  នៅចំណុចតាមផ្លូវឌួងងៀប២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ 

មន្ត្រីនគរបាលប៉ុស្តិ៍អូរបែកក្អមបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះ វួន សាមីន  ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ (ក្រាមសថ្លា១០កូនថង់តូច និងកង់ ០១ គ្រឿង) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖