ភ្នំពេញ ៖ លិខិតជូនពរ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ
សម្ដេចជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ខាងមុខ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ រដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនបញ្ញាញាណវាងវៃ និងអាយុយ៉ឺនយូរ ដើម្បី បន្តដឹកនាំស្ថាប័នព្រឹទ្ធសភា ឱ្យសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត រួមចំណែកដល់លើក កម្ពស់នីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន សំដៅលើកកម្ពស់សុខុមាលភាព និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។
ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ឋិទាំងឡាយក្នុងលោក និងទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាល ថែរក្សាការពារ ប្រោសព្រំសព្ទសាធុការពរជ័យជូនចំពោះ សម្តេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំង បុត្រាបុត្រីចៅប្រុស ចៅស្រី សូមប្រកបដោយ ពុទ្ឋពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចវិបុលសេនាភក្តី ទទួលនូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕
ដោយ ៖ សិលា