ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកម៉ូតូលឿនជ្រុលបុករថយន្តបត់ឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណៈបើកម៉ូតូលឿន ជ្រុលទៅបុករថយន្ត បត់ឆ្លងផ្លូវពេញទំហឹង ចំណែកអ្នកបើករថយន្ត  ត្រូវសមត្ថកិច្ចឃាត់បានឲ្យនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីម៉ោង ១០ និង៤០នាទីយប់ ថ្ងៃទី ២៨ ខែធ្នូឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសជនជាតិចិន បើករថយន្តម៉ាកហុងដា CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-1238 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច រួចបានចូលដឹកនារីម្នាក់ពីខារ៉ាអូខេជីនជន រួចក៏បានបើករថយន្តឆ្លងផ្លូវ បត់ត្រឡប់ក្រោយវិញ ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានយុវជនម្នាក់បើកម៉ូតូម៉ាកហុងដា PCX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1HE-5705 ជិះតាម បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត CRV ពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង ស្ទូចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖