ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​ព្រៃវែង​ ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅរសៀល​ថ្ងៃ​ពុធ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា៖​ ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីអាហារសាមគ្គី ក្នុងឱកាសអបអរសាទរចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១ ជូនដល់មន្ត្រីរាជការសាលាខេត្តព្រៃវែងទាំងអស់ ក្រោមបរិយាកាសសប្បាយរីករាយ សាមគ្គីភាព និងភាពស្និទ្ធស្នាល ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ “A” នៃសាលាខេត្តព្រៃវែង។

ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២១នេះ លោក​ ជា​ សុមេធី​ តាងនាមថ្នាក់ដឹកនាំខេត្ត សូមឆ្លៀតយកឱកាសនេះ សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់មន្ត្រីរាជការសាលាខេត្ត និងក្រុមការងារទាំងអស់ ដែលបានសហការគ្នាក្នុងការរៀបចំពិធីអាហារសាមគ្គីនេះដោយស្មារតីទទួលខុសត្រូវយ៉ាងយកចិត្តទុក្ខដាក់ អស់ពីកម្លាំងកាយចិត្ត និងហ្មត់ចត់អស់ពីចិត្ត ទទួលបានជោគជ័យ ប្រកបដោយសប្បាយរីករាយ សាមគ្គីភាព និងស្និទ្ធស្នាលយ៉ាងរលូន។

សារជាថ្មីម្តងទៀត លោកអភិបាលខេត្ត​ សូមផ្តាំផ្ញើរដល់មន្ត្រីរាជការ និងក្រុមគ្រួសារទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលឈប់សម្រាកនៃរដូវកាលបុណ្យឆ្លងឆ្នាំសកលនេះ ប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេស វិធានការ *៣ការពារ ៣កុំ” ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារពីការឆ្លងមេរោគកូវីដ-១៩។

ជាចុងក្រោយ សូមជូនពរមន្ត្រីរដ្ឋបាលសាលាខេត្ត និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់គ្នា សូមមានសុខភាពល្អ ប៉ងប្រាថ្នាអ្វីបានសំរេចដូចបំនង និងជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖ស​ តារា​


ចែករំលែក៖