ភ្នំពេញ៖ ក្រុមបញ្ញវន្តខ្មែរដែលបានរៀនចប់ថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី ប្រទេសចិន សហភាពអឺរ៉ុប ថៃ និងប្រទេសជាច្រើនទៀត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញលិខិតទាមទារឱ្យលោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ធ្វើការសុំទោសជាសាធារណៈចំពោះការប្រមាថដល់សញ្ញាបត្រក្រៅប្រទេសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត។
លិខិតចំហ :
យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សា នៅក្រៅប្រទេស សូមសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបានធ្វើការ វាយតម្លៃបែបបង្អាប់ពីគុណភាពសញ្ញាបត្រសិក្សានៅក្រៅប្រទេស របស់និស្សិតកម្ពុជាថាជាសញ្ញាបត្រ ប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់។
ការថ្លែងជាសាធារណៈរបស់អ្នកនយោបាយខាងលើនេះ ពិតជាបានប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការមិនទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យើងខ្ញុំដែលបានជំនះរាល់ឧបសគ្គ នានាដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។ លើសពីនេះ ការថ្លែងបែបនេះពិតជាបានប៉ះពាល់ ដល់គុណភាពអប់រំនៃគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេសដែលយើងខ្ញុំបានសិក្សាក្រេបយក ចំណេះដឹងផងដែរ។
យើងខ្ញុំទាំងអស់គ្នាសូមស្នើសុំអ្នកនយោបាយខាងលើ ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ ចំពោះការលើកឡើងដែលគ្មានភស្តុតាង និងទំនួលខុសត្រូវពីគុណភាពអប់រំដែលយើងខ្ញុំទទួលបាន នៅក្រៅប្រទេស ដើម្បីបង្ហាញពីគំរូវីរភាពដល់អ្នកដឹកនាំជំនាន់ក្រោយ។ ទន្ទឹមនេះ យើងខ្ញុំសូម ប្រកាសគាំទ្រចំពោះសារ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលើកឡើងនៅលើទំព័របណ្ដាញ សង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្នើអ្នកនយោបាយខាងលើបញ្ជាក់ពី អំណះអំណាងដើម្បីផ្ដល់ភាពយុត្តិធម៌ដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទស ៕
ដោយ ៖ សុខ ខេមរា