ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់​ បន្តរកឃើញអន្ទាក់ខ្សែកាប​ជាច្រើន​ខ្សែ​ ដែល​ឈ្មួញ​លួចដាក់ទាក់សត្វព្រៃខុសច្បាប់

ចែករំលែក៖

ខេត្ត​មណ្ឌល​គិរី​៖​  អន្ទាក់ខ្សែកាប​ជាច្រើន​ខ្សែ​ ដែល​ឈ្មួញ​លួចដាក់ទាក់សត្វព្រៃខុសច្បាប់​ ត្រូវ​បានកម្លាំងជំនាញរបស់មន្រ្តីដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចអូរកប ភូមិសាស្ត្រស្រុកកែវសីមា​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ នៅថ្ងៃព្រហស្បតិ៍​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២១។ 

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ បានឱ្យដឹងថា​ មន្រ្តីដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចអូរកប ភូមិសាស្ត្រស្រុកកែវសីមា បានដោះអន្ទាក់ខ្សែកាបចំនួន៣៣ខ្សែ យកមករក្សាទុកនៅស្នាក់ការខ្ទង់-អន្រ្ទង  និងចុះល្បាតត្រង់ចំណុចភ្នំកងសាល ភូមិសាស្ត្រស្រុកកោះញែក បានដោះអន្ទាក់ខ្សែកាបចំនួន២៧ខ្សែ យកមករក្សាទុកនៅស្នាក់ការដេអេ-អូរច្បារ នៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់។ 

ដោយ​ឡែក​នៅថ្ងៃដដែល​ ក្រសួង​បរិស្ថាន​ ក៏បានបង្ហាញ​ និងសូមស្វាគមន៍វត្តមានសត្វក្រៀលនៅ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖